
កញ្ញា ស៊ូ ស៊ីរីកា គឺជាតារាចម្រៀងសំឡេងល្អ និងពូកែតុបតែងខ្លួន យ៉ាងណាមិញដូចជារ៉ូបដែលនាងស្លៀកឡើងកម្មវិធីតន្ត្រីកាលពីថ្ងៃម្សិលមិញ ធ្វើឲ្យថៅកែ ភេសជ្ជៈ Carabao ពេញចិត្ត បានដកលុយក្នុងហោប៉ៅឧបត្ថម្ភឲ្យតារាសម្បុរស្រអែមរូបនេះថែមទៀត។
កញ្ញា ស៊ូ ស៊ីរីកា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា កាលពីថ្ងៃម្សិលមិញនេះនាងទទួលបានប្រាក់ឧបត្ថម្ភពីថៅកែ Carabao ចំនួនមួយលានរៀល នៅក្រៅឆាក ខណៈដែលលោកពេញចិត្តនាងស្លៀករ៉ូប ដែលច្នៃចេញពីក្រដាសមានរូបភេសជ្ជៈមួយនេះចំនួន៥០០សន្លឹក។
តារាចម្រៀងរូបនេះបន្តថា កាលពីថ្ងៃម្សិលមិញនេះនាងបានឡើងច្រៀងក្នុងកម្មវិធីតន្ត្រី Carabao ដែលរៀបចំឡើងនៅស្ថានីយទូរទស្សន៍ CNC ហើយពេលនោះនាងបានស្លៀករ៉ូប ច្នៃដោយខ្លួនឯង ឡើងច្រៀងក្នុងកម្មវិធីខាងលើ ដែលមានការគាំទ្រខ្លាំង ទាំងទស្សនិកជន អ្នករៀបចំកម្មវិធី និងខាងក្រុមហ៊ុន Carabao តែម្ដង។
កញ្ញាកញ្ជាក់ថា រ៉ូបនេះនាងបានប្រើពេលច្នៃចំនួន៣ថ្ងៃ និងចំណាយលុយអស់ជាងមួយរយដុល្លារ ព្រោះត្រូវយកក្រដាសដែលមានរូប Carabao ចំនួន៥០០ស្លឹកមកកាត់ដេរជារ៉ូប៕

