
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ គណនីហ្វេសប៊ុក លោក William Guang បានបង្ហោះសារជាកំណាព្យ និង យុទ្ធសាស្រ្ត ដែលសរសេរមានអត្ថន័យក្នុងន័យបង្កប់ ដោយយល់ឃើញថា វាជាកំណាព្យ ដាស់តឿន និងអាចជាពុទ្ឋិមួយសម្រាប់អ្នកទស្សនាយកទៅអានពិចារណា ផងនោះ ដូច្នេះ សូមលើកយកអត្ថបទរបស់គណនីហ្វេសប៊ុក ខាងលើ មកសរសេរជាអត្ថបទទំាងស្រុង ៖
សម័យឥលូវ សក្តិឡេីងតាមឪ ពាក់ផ្កាយពេញស្មា ជំទាវអត់ក្រឹត្យ ប្រធានអង្គការ ឡេីងធំតាមតា ទាំងអត់បាក់ឌុប ខ្មៅឃេីញជាស ឃ្លោកលិចអណ្ដែតថ្ម មានសព្វមានគ្រប់ អាល្ងង់ធ្វេីធំ ថ្ងៃប្រែជាយប់ ច្បាប់ចែងល្អគាប់ស្រេចមាត់គេថា។

លឺសូរល្ហេីយៗ តាមខ្យល់ថាមានទីប្រឹក្សាកលយុទ្ធថ្មី
ណ្ហេីយ ថ្ងៃនេះអផ្សុកគួរសមក៏ចង់សរសេរអត្ថបទវែងអន្លាយមួយដែរ ព្រោះមានគេថាខ្ញុំអត់អព្យាក្រឹត្យទេ សរសេររបៀបប្រឆាំង លូវបេីសរសេររបៀបនេះគេថាខ្ញុំម៉េចទៀត ? ដូច្នេះថ្ងៃនេះខ្ញុំសរសេរ កលយុទ្ធ២វិធីសិន អ្នកណាចេះប្រេីអ្នកនឹងបានប្រយោជន៍ សម័យបូរាណចិន ហាន ស៊ីង មេទ័ពដ៏ខ្លាំងបាននិយាយថា
« យកចិត្តមន្ត្រីធំ បានធ្វេីមន្ត្រីធំ បេីយកចិត្តរាស្ត្របាន អាចបានធ្វេីដល់ស្ដេច »
មេីលកាលៈទេសៈនេះ ទេវតាបែបចង់លែងក្លាយជាទីសក្ការៈរបស់រាស្ត្រហេីយ ពលទេវតាថ្នាក់ក្រោម រួមមានជំនាងផ្ទះ ព្រះភូមិ ទេវតាស្រុក ទេវតាកាត់ក្ដី ពុលក្តួច រករឿងមនុស្សម្នាអ្នកផងរហូតទទួលស្អប់ដោយទាំងអស់ រួមទាំងទេវតាអត់ដឹងខ្យល់
ថ្ងៃមុន មេ ទេវតាក៏សុំចិត្តរាស្ត្រដែរ ថាមេត្តាកុំខឹងគោវាយរទេះ….!!!
ខ្ញុំថាបេីបណ្ដោយទៀតគេអាចវាយដល់អ្នកបរទេះមិនត្រឹមវាយរទេះទេ ដូច្នេះល្មមយកវិធីសាស្ត្រហានស៊ីងមកប្រេីដេីម្បីទប់ទល់ស្ថានការណ៍ ហេីយដេីម្បីប្រេីអោយវាជោគជ័យ ត្រូវអមជាមួយយុទ្ធសាស្ត្ររបស់ ស៊ុន អ៊ូ
ដំណាក់កាលយកចិត្តរាស្ត្រយេីងគួរបែងចែកជាបីយុទ្ធសាស្ត្រ
យុទ្ធសាស្ត្រសឹក ៖ ប្រេីក្បួនសាមញ្ញរបស់ ស៊ុនអូ ក្នុងវគ្គ ស៊ុនអ៊ូ ជួបក្សត្រ នគរអ៊ូ ដេីម្បីសាកល្បងស៊ុនអ៊ូ មុនទទួលស្គាល់ក្បួនសឹកស៊ុនអ៊ូ
កាលនោះ ស៊ុន អ៊ូ ជួប ស្ដេចអ៊ូ ដេីម្បីសាកក្បួនសឹក
ស្ដេចអ៊ូបានប្រទានដាវដល់លោក ស៊ុន ជាអាជ្ញាសឹកបញ្ជាទ័ព
យុទ្ធសាស្ត្រសឹក ៖ បញ្ជាម្ដងមិនស្ដាប់កំហុសអ្នកបញ្ជា បញ្ជាទៀតមិនស្ដាប់កំហុសអ្នកបញ្ជា បញ្ជាទៀតមិនស្ដាប់គឺកំហុសអ្នកអនុវត្តន៍
ស្រីស្នំ៣០០០នាក់ស៊ុនអ៊ូបញ្ជាទៅឆ្វេងស្ដាំបានដោយសារកាត់ក្ដីស្រីស្នំ២នាក់ទុកជាការព្រមាន
១ តាមសាលាខេត្តសាលាក្រុង មន្ត្រីទេវតាជាន់ខ្ពស់ទាប មន្ត្រីជញ្ជីង មន្ត្រីកាន់ដាវប្រដាប់អាវុធ ធ្វេីបាបជិះជាន់រាស្ត្រអាងខ្នងសក្តិខ្សែស្រលាយ រំលោភដីធ្លី យក សជណ ទៅបោះចោលធុងសម្រាម កាងអោយគ្នីគ្នាបង្ករការក្ដៅក្រហាយដល់ពលរដ្ឋណាស វាគ្មានស្ដាប់តាមអាណាបញ្ជាវាទេ ពួកអាអស់នេះ
២ ដំណាក់កាលនេះគួរអនុវត្តន៍ច្បាប់ចាប់អាទេវតាអស់នឹងមកកាត់ក្បាលគម្រាមស្វាប្រហានាគគម្រាមពស់ម្ដង
យុទ្ធសាស្ត្រសឹក ៖ បញ្ជាមិនស្ដាប់អាចកំហុសមេកងដែលចេញបញ្ជាមិនច្បាស់តែបេីចេញបញ្ជាច្បាស់ហេីយនៅតែមិនស្ដាប់វាជាកំហុសអ្នកអនុវត្តន៍ច្បាប់ទេ
តែយេីងមិនគួរកាត់ក្បាលអ្នកតូចទេ គួរស្វែងរកខ្សែធំរបស់វាដេីម្បីកាត់ទោស
ធ្វេីតែមួយខែ ៤ ៥ នាក់ ហេីយបង្កេីតចចាមអារាមថានឹងធ្វេីថែមមួយរយនាក់ ច្បាស់ណាស់បេីមិនរត់បាតជេីងសព្រាតទេអោយធាក់
ដំណាក់កាលទី២
ក្បួនគ្រប់គ្រងនគរបស់ ស៊ុន ពិន បាននិយាយថា
ខ្យល់ធំបីដែលខ្លាចបំផុត
១ រលកខ្យល់កំហឹងរបស់កងទ័ពក្នុងសមរភូមិ
២ រលកខ្យល់តាមពាក្យចចាមអារាមរបស់សត្រូវ
៣ រលកខ្យល់រេីបម្រាស់របស់រាស្ត្រក្នុងនគរ
បច្ចុប្បន្នរាស្ត្រមានទំនោតាមគ្នា ត្រូវការតែពន្លឺទេវតាអីទៀតហេីយ លែងខ្វល់នរណាធ្វេីល្អស្អីទៀតហេីយ ដាច់ខាតប្ដូរចោលហ្មងហ្អា
ទោះទេវតាធ្វេីល្អ ក៏មេីលលែងឃេីញ
ទោះពត៌មានប្រឌិតថាទេវតាអាក្រក់ក៏ទទួលយកនឹងជឿភ្លាម
វាដល់ដំណាក់កាលនេះហេីយបានន័យថាអស់ផ្លូវទប់ហេីយ
តែកាលរាជសម័យរជ្ជកាលឆេង ឬឈីង « អាយស៊ីង ជឺឡ ហុងលី »ព្រះចៅអធិរាជ ឈៀន ឡុងអាចឡេីងគ្រង់រាជ្យដោយងាយ
ក្នុងកាលៈទេសៈប្រទេសច្របូកច្របល់ បងប្អូនកាប់ចាក់ដណ្ដេីមអំណាច រាស្ត្រប្រជាកេីតទុក្ខចំបែង…… តេីស្ដេចរូបនេះឡេីងដោយវិធីណាបាន ?
មកពីស្ដេចនេះទទួលការគាំទ្រច្រេីនពីរាស្ត្រ ខណៈព្រះអង្គអនុវត្តន៍តាមវិធីសាស្ត្ររបស់ក្បួនគ្រប់គ្រងនគរ គម្ពី ឈុនឈីវ
ដែលបានកំណត់ថា
យុទ្ធសាស្ត្រសឹក ៖ យកច្បាប់ទៅគ្រប់គ្រងមន្ត្រី តែត្រូវយកបេះដូងទៅគ្រប់គ្រងរាស្ត្រ
ខណៈនេះប្រទេសមួយដែលមាន កងទ័ពមកពីខាងព្រះអាទិត្យនឹងទេវតាកំពុង ជះទឹកដាក់គ្នាក្នុងលក្ខណៈទ្រង់ទ្រាយធំ នឹងខាំគ្នា វាមិនអាចឈ្នះបានទេ ឈ្នះតែគ្នាឯង ក៏អត់ហៅថាឈ្នះដដែល
ទង្វេីចឹងៗកាន់តែធ្វេី មេទេវតាកាន់តែត្រូវរាស្ត្រស្អប់
ព្រោះសង្គ្រាមអ្នកធំ អ្នកតូចទេដែលត្រូវឈឺចាប់
បានន័យថាទេវតានឹងព្រះអាទិត្យឈ្លះគ្នារាស្ត្ររងទុក្ខកាន់តែខ្លាំង
ខណៈនេះការយកបេះដូងរាស្ត្រ ត្រូវចុះផ្ទាល់ កោះហៅរាស្ត្រគ្រប់ជ្រុងមកស្ដាប់ ហេីយចុះទៅមូលដ្ឋានដែលកំពុងតែចាញ់
ដេីម្បីនិយាយអោយគាត់ស្ដាប់
វិធីនិយាយនោះគឺប្រេីមនោគម នឹងភាសាបេះដូងពិតទៅនិយាយ
បេីអត់ចេះនិយាយអាចបេីកសម្លេងហីត្លែស្ដាប់បាន ព្រោះមានតែហីត្លែទេដែលជំនាញខាងនិយាយភាសាមនោគមវិទ្យា
មានភាសាបេះដូងពិតប្រាកដប៉ុណ្ណោះទេីបអាចយកចិត្តរាស្ត្របាននាអាណត្តិនេះ
«កុំធ្វេីនយោបាយ ភ្លេចមនោគម»
«កុំធ្វេីសង្គ្រាម ភ្លេចយុទ្ធសាស្ត្រ»
ឃេីញខ្ញុំសរសេរចឹងតិចថាខ្ញុំអ្នកចេះដឹង
ខ្ញុំសរសេរលេងទេ
នៅក្នុងអត្ថបទ បែបកំណាព្យនិងជាយុទ្ធសាស្រ្តខាងលើនោះ ក៏មានការចូលរួមឆ្លើយជាយោបលផងដែរ ដូចនេះ សូមលើកយកមតិខ្លះៗដែលពួកគេបានខលមិន៖
អ្នកស្រុុក ទន្លេតូច គេខំសរសេរ និងប្រើបញ្ញាញ្ញាណ ដោយចំណាយពេលវេលាយ៉ាងយូរដោយមិនខ្លាចរោយដៃ ស្រវ៉ាងភ្នែក ឬហត់ខួរនោះទេ ចុះយើងរាល់គ្នាគ្រាន់តែតាំងចិត្តអាន និងប្រើគំនិតឆ្វេងយល់ទៅវាថី អាចំនុចណាគិតថាល្អយកមក អាចំនុចណាអាក្រក់បោះចោលទៅ មានអ្នកខ្លះខលមិនមកទាំងទទឹងទិសគ្មានសីលធ៌ម គួរឱ្យអាណិតមនុស្សល្ងង់ខ្លៅប្រភេទនេះណាស់
Sophea Sat ឃើញរូបភាពនឹងអត្ថបត់របស់បងមានន័យណាស់បង បងប្អូនប្រជាពលរដ្ធដែលគាត់លេងFB ពូកគាត់យល់នឹងគំទ្រូបងជានិច្ច ។ ព្រោះបងបានឆ្លុះបញ្ចាំងពីធាតុពិតនៅក្នុងសង្គមខុសថាខុសត្រូថាត្រូវ ។ សុំទោសបងខ្ញុំរៀនបានតិចសរសេរទៅខុសត្រូវកុំប្រកាន់ខ្ញុំអី ពីខ្ញុំក្មេងកព្រាឪពុកម្តាយតាំពីអាយុ១៣ឆ្នាំមកម្លេះ ប៉ុន្តែបងសរសេមានន័យណាស់បង ។ ខ្ញុំអត់មានកាន់បក្សណាទេបង រាស្រ្តសម្មាញ់ម្នាខុសថាខុសត្រូវថាត្រូវដូចបងដែរ។


