យោងតាមសេចក្ដីរាយការណ៍ថ្មី ទើបចេញពីនាយករដ្ឋមន្ត្រី អុីរ៉ាក់ ប្រកាសថា បច្ចុប្បន្ននេះទីក្រុងមូស៊ូលទាំងមូល ត្រូវបានរំដោះចេញពីកណ្ដាប់ដៃរបស់ក្រុមសកម្មប្រយុទ្ធ ISIS ហើយ បន្ទាប់ពីបើកការវាយប្រហារយ៉ាងកក្រើកអស់រយៈពេលជាច្រើនខែនៅប្រទេស ស៊ីរី ខណៈដែលទ័ពអុីរ៉ាក់លើកទង់ជ័យជំនិះរបស់ខ្លួនកាលពីម្សិលមិញ។
នាយករដ្ឋមន្ត្រី អុីរ៉ាក់ លោក Haider al-Abadi បានប្រកាសជាផ្លូវការថា បេសកកម្មកម្ចាត់ក្រុមជ្រុលនិយម នៅក្នុងព្រំដែនទឹកដី ស៊ីរី របស់កងកម្លាំងរដ្ឋាភិបាល និងក្រុមប៉ូលិសសហព័ន្ធ បានទទួលជោគជ័យ ដោយអតីតទីក្រុងស្ថិតក្រោមការគ្រប់គ្រងរបស់ ISIS កាលពីឆ្នាំ ២០១៤ បច្ចុប្បន្ន ត្រូវបានដណ្ដើមមកវិញហើយ។
គួរបញ្ជាក់ផងដែរថា នេះគឺជាជោគជ័យដ៏ធំលើកដំបូងរបស់កងកម្លាំងអុីរ៉ាក់ ក្នុងការវាយប្រហារយ៉ាងស្វិតស្វាញប្រឆាំងភេរវកម្មរបស់ពួកគេអស់រយៈពេល ៣ឆ្នាំកន្លងមកនេះ ដោយរំដោះបានភូមិ ស្រុក ខេត្ត ជាច្រើនពីពួកជ្រុលនិយម រីឯប្រជាជនស៊ីវិលរាប់ម៉ឺននាក់ និងអ្នកទោសរាប់រយនាក់ផ្សេងទៀតត្រូវបានសង្គ្រោះឲ្យមានសុវត្ថិភាព និងស៊េរីភាពឡើងវិញ៕
ប្រភព៖ abcnew
