ការប្រកួតរវាង Cambodian All Stars ជាមួយនឹង Muangthong United កាលពីយប់មិញ ពោរពេញទៅដោយភាពភ្ញាក់ផ្អើល ទាំងខកចិត្ត និងសប្បាយចិត្តក៏មានពិសេសរូបប៉ុន្មានសន្លឹកនេះតែម្ដង។
កាលពីយប់មិញនេះនៅនាទី៣៤គ្រូបង្វឹកក្រុម Cambodian All Star បានប្ដូរកីឡាករជម្រើសដំបូងចេញស្ទើរតែទាំងអស់នៅសល់តែអ្នកចាំទីម្នាក់គត់ ដែលត្រូវប្ដូរចេញនៅវគ្គទី២។ ទន្ទឹមនឹងការប្ដូរចេញនេះធ្វើឲ្យមានការភ្ញាក់ផ្អើលមួយចំនួនដែរពីសំណាក់អ្នកទស្សនាដ៏ដូចកីឡាករខាង SCG Muangthong United ពិសេសកីឡាករម្នាក់ពាក់អាវលេខ១៣បានឈររាប់កីឡាករប្ដូរចូល។
រូបភាពនេះកំពុងតែល្បីពេញទូទាំងអាស៊ីអាគ្នេយ៍ ពិសេសផេកត្រូលក្នុងប្រទេសនិងនៅអាស៊ានបានបង្ហោះវែកញែកសេចក្ដីមិនចេះចប់។

