ខេត្តបាត់ដំបង ៖ ៖ នៅថ្ងៃទី 16 .កក្កដា. 2017 វេលា ម៉ោង 2 .00នាទីរំលងអាធ្រាត្រ កំលាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ក្រោមការដឹកនាំប្រតិបត្តិ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធីការនគរបាលក្រុង បាត់ដំបង បានចុះល្បាតត្រួតពិនិត្យតាមដងផ្លូវ និងគោលដៅសំខាន់ៗក្នុងក្រុងបាត់ដំបង ហើយបានធ្វើការបង្ក្រាបក្រុម ក្មេងទំនើង ដែលតែងតែ បង្ករការ រំខាន និង ការអុកឡុកតាមសួនច្បារនាៗ ក្នុងក្រុងបាត់ដំបង ត្រូវបានចាប់ឃាត់បានចំនួន 20នាក់ ស្រី 6 នាក់ម៉ូតូ ចំនួន 10 គ្រឿង ។
ក្នុងដំណើរការនិតិវិធី និងក្រោយពីស្តាប់ចម្លើយរួចមក សមត្ថកិច្ចយើងបានធ្វើតេស្តទឹក នោម រកសារធាតុថ្នាំញៀនបាន រកឃើញអ្នកប្រើប្រាស់សារធាតុ ញៀនមានលទ្ធផលខាងក្រោមៈ
_វិជ្ជមានៈ 12នាក់ ស្រី04នាក់។
_អវិជ្ជមានៈ08នាក់ ស្រី02នាក់។
ករណីនេះដែរ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធីការនគរបាលក្រុងបាត់ដំបងបានសុំគោលការណ៏ ឯកភាព ពី ឯកឧត្តម ស ថេត ស្នងការនគរបាលខេត្ត ធ្វើការអប់រំ បឋម និងអនុញ្ញត អោយ អាណា ព្យាបាល មកធានាអប់រំបន្ត។ pyl








