
សមុទ្រមរណៈ! (Death Sea)គឺជាបឹងអំបិលមួយ ដែលមានព្រំប្រទល់ស្ថិតនៅភាគខាងកើតប្រទេស ហ្សកដានី និងភាគខាងលិចអុីស្រាអែល-ប៉ាឡេស្ទីន។ សមុទ្រនេះត្រូវបានគេស្គាល់ថា ជាតំបន់ដែលមាន កម្ពស់ដីទាបជាងទឹកសមុទ្របំផុត ជម្រៅជ្រៅបំផុតនៅលើពិភពលោក ដោយផ្ទៃរបស់វាជាមធ្យមជម្រៅ ៤៣០.៥ម៉ែត្រ និងមានជាតិប្រៃ ៣៤២ក្រាម ក្នុងទឹកមួយគីឡូ។

ជាតិប្រៃ ៩.៦ដង នៃសមុទ្រមរណៈនេះ សត្វមិនអាចផឹកបាន ក៏ដូចជារុក្ខជាតិផងដែរមិនអាចលូតលាស់បានល្អឡើយ។ សមុទ្រនេះមានរយៈបណ្ដាញ ៥០គីឡូម៉ែត្រ និងទទឹង ១៥គីឡូម៉ែត្រ ដោយហូរកាត់ជ្រលងភ្នំ Jordan Rift ទន្លេហ្សកដានី ទៅកាន់អ៊ីស្រាអែល និងប៉ាឡេស្ទីន។
ទោះបីជាតំបន់នេះ ប្រឈមមុខនឹងគ្រោះថ្នាក់ក៏ដោយ តែវាជារមណីយដ្ឋានមួយដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីឈូងសមុទ្រឈូងសមុទ្រ មេឌីទែរ៉ាណេ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។លើសពីនេះទៀត វត្តធាតុដើមមួយចំនួននៅទីនោះមានដូចជា អំបិល រុក្ខជាតិ សារធាតុរ៉ែ...ត្រូវបានគេយកមកកែច្នៃធ្វើជាគ្រឿងសំអាង និងឱសថជាដើម៕

