Sponsor
Pisey

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ​ថា សហរដ្ឋ​អាមេរិក​ ត្រូវ​តែ​សូម​អភ័យទោស​ចំពោះ​ឥរិយាបថ​អរិភាព និង​លុត​ជង្គង់​ចំពោះ​ទោស​កំហុស​ ដែល​បាន​បញ្ជូន​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ នៅ​លើ​ឧបទ្វីប​កូរ៉េ​។

ជាមួយ​គ្នា​នេះ​លោក ​​Rodong Sinmun ​មេ​ដឹក​នាំ​សកម្មជន​កំពូល​នៅ​ទីក្រុង​ព្យុងយ៉ាង​​ក៏​បាន​លើក​ឡើង​ដែរ​ថា ឆ្លង​កាត់​ជម្លោះ​មួយ​​រយៈពេល​កន្លង​មក​នេះ ឃើញ​ថា ​កូរ៉េខាងជើង​ជា​អ្នក​ឈ្នះ​សហរដ្ឋ​អាមេរិក ​ដោយ​រាល់​ការ​គំរាម​របស់​រដ្ឋាភិបាល​អាមេរិក​ គឺ​គ្រាន់​តែ​ជា​នយោបាយ​បំភ័យ​មួយ​ប៉ុណ្ណោះ ទាំង។ 

អំណាចនុយក្លេអ៊ែរ កូរ៉េខាងជើង

លើស​ពី​នេះ​ទៀត​មន្រ្តី​កូរ៉េខាងជើង​មួយ​ចំនួន​បាន​អះអាង​រម្លឹក​ថា ក្នុង​ឆ្នាំ​១៩៥៣​ សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ ត្រូវ​បាន​បញ្ចប់ ដោយ​កូរ៉េខាងជើង​ជា​អ្នក​ឈ្នះ​លើ​សហរដ្ឋ​អាមេរិក​ ហើយ​បច្ចុប្បន្ន​វា​បាន​ក្លាយ​ជា​ប្រវត្តិសាស្ត្រ តាម​រយៈ​ការ​ប្រារព្ធ​ទិវា​ជ័យជំនះ​ជា​រៀង​រាល់​ឆ្នាំ រាល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា។ ពួកគេ​បាន​បន្ថែម​ទៀត​ថា ទីក្រុង​ព្យុងយ៉ាង​បាន​រៀប​ចំ​ការ​ធ្វើតេស្ត​មីស៊ីល​ថ្មី​រួច​ហើយ គឺវា​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ខួប​នៃ​ទិវា​ជ័យជំនះ​ខាងលើ៕ 

ប្រភព៖ Express

កូរ៉េខាងជើងថា ខ្លួននឹងបាញ់សាកល្បងមីស៊ីល នៅថ្ងៃទិវាជ័យជំនះខាងមុខ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor