Sponsor
Pisey

Pep Guardiola ដឹង​ថា ​Man City បាន​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ពេល​យក​ឈ្នះ ​Real Madrid ៤-១ ​ក្នុង​ពាន​រង្វាន់ International Champions Cup កាល​ពី​ថ្ងៃ​មិញ​ហើយ​បាន​សង្កត់​ធ្ងន់​ថា​Real Madrid​មិន​ឈឺ​ក្បាល​ជាមួយ​លទ្ធផល​ចាញ់​នេះ​ទេ ។

ការ​រក​គ្រាប់​បាល់​បាន​ពី​ Nicolas Otamendi, Raheem Sterling, John Stones និង Brahim Diaz បាន​រក្សា​ជ័យ​ជម្នះ​ដ៏​ត្រចះត្រចង់​មួយ ​​ក្នុង​កាល​វិភាគ​ការ​ប្រកួត​ពាន​មិត្តភាព​មុន​បើក​រដូវ​កាល​ក្នុង​ទី​ក្រុង​ Los Angeles។ បែប​នេះ​ក្ដី​! គ្រូ​បង្វឹក ​Man City លោក Pep Guardiola ការ​ប្រកួត​នេះ គ្រាន់​តែ​ជា​ការ​លេង​បែប​កម្ដៅ​សាច់​ដុំ​របស់​ម្ចាស់​ជើង​ឯក ​La liga និង ​Champions League ប៉ុណ្ណោះ​។

“ ពួក​យើង​បាន​ឈ្នះ​ក្រុម​មួយ​ដែល​កំពុង​តែ​ល្អ ជាងគេ​ក្នុង​ទ្វីប​អឺរ៉ុប​ ២​ឆ្នាំ​ជាប់​គ្នា​។ វា​មិន​ជា​រឿង​សំខាន់​អ្វី​សម្រាប់​ពួក​គេ​ទេ​ តែ​យើង​ទេ ​ដែល​ជា​អ្នក​ត្រូវ​ប្រឹង​បន្ថែម​ទៀត​។ Real Madrid គេ​បាន​ប្រឹង​ហើយ​សម្រេច​ស្នាដៃ​រួច​មក​ហើយ”។ Pep និយាយ​ក្នុង​សន្និសីទ​ក្រោយ​ការ​ប្រកួត។

គ្រូ​បង្វឹក​ធ្លាប់​ដឹកនាំ​ក្រុម​ Barcelona ជួប​ Real Madrid ជា​ច្រើន​លើក​រូប​នេះ​បាន​បន្ត​ថា​“ ត្រូវ​ចាំ​ថា​ Real Madrid មិន​ដែល​បង្ហាញ​ទម្រង់​លេង​ដ៏​អាក្រក់​នោះ​ទេ​។​ យើង​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​។ Real Madrid តែង​តែ​បង្ហាញ​ថា​ពួក​គេ​ជា​ក្រុម​ដ៏​កំពូល។ ខ្ញុំ​ស្រឡាញ់ ​និង​គោរព​​ពួក​គេ​ដូច ​Barcelona ដែរ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor