
មុននេះបន្តិច យោងតាមផេគ អ្នកឧកញ៉ា ហុង ពីវ ដែលជាម្ចាស់បុរីពិភពថ្មី បានប្រកាសរើសបុគ្គលិក ទាំង២ភេទ ផ្នែកគ្រប់គ្រងការដ្ឋានជាច្រើននាក់បន្ថែមទៀត ដោយទទួលបានប្រាក់ខែ ចាប់ពី ៦០០ដុល្លារ ដល់ ២០០០ដុល្លារ ក្នុង១ខែ។
លក្ខខណ្ឌងាយៗដោយ ពុំចាំបាច់មានបទពិសោធន៍ផ្នែកសំណង់ ឬសញ្ញាប័ត្រផ្នែកវិស្វករ ប៉ុន្តែទាមទារមនុស្សឆ្លាត និងមានការទទួលខុសត្រូវ សូមអានលក្ខខណ្ឌខាងក្រោមនេះ ៖
១. ពុំចាំបាច់មានបទពិសោធន៍ផ្នែកសំណង់
២. ពុំចាំបាច់មានសញ្ញាប័ត្រផ្នែកវិស្វករ
៣. ពុំចាំបាច់មានកម្រិតវប្បធម៌ខ្ពស់
៤. ចាំបាច់ត្រូវមានខួរក្បាលឈ្លាសវៃ រហ័សរហូន មានឆន្ទៈ និងតស៊ូ
៥. ត្រូវការជ្រើសរើសទាំង ២ភេទ
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់សាកល្បង អាចយក CV ទៅដាក់នៅការិយាល័យកណ្ដាលបុរីពិភពថ្មី ឡាសែនសុខអគារលេខ ២៨៨ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទល់មុខផ្សារទំនើប AEON II ជិតកាំកូ ស៊ីធី)។
E-mail: newworldgroup88@gmail.com
