
ទីបំផុត កញ្ញា ធី សុវណ្ណថា ( ដែលអ្នកលេងហ្វេសប៊ុកដាក់រហ័សនាមឲ្យថា កញ្ញា ជួបប្ដឹង ) បានជួបនឹងលោក សាន្ត ប៊ុនធឿន ( ដែលអ្នកលេងហ្វេសប៊ុក ដាក់រហ័សនាមឲ្យ លោក ជួបផឹក )ហើយ បន្ទាប់ពីមានបញ្ហារហូតដល់ការប្ដឹងគ្នា តែត្រូវបានសម្រួលឡើងវិញក្នុងនាមជាខ្មែរដូចគ្នា។

វត្តមាន អ្នកទាំងពីរជួបគ្នានេះ គឺនៅក្នុងកម្មវិធី «សូមស្ងាត់បានលុយ» ដែលជាកម្មវិធីមួយដែលកំពុងពេញនិយមនៅលើកញ្ចាក់ទូរទស្សន៍ CTN ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ដោយកម្មវិធីនេះ មានការលេងល្បែង កម្សាន្តប្លែកៗ សប្បាយៗ ។ ចង់ដឹងថាអ្នកទាំងពីរ និយាយអ្វីខ្លះពេលជួបគ្នានោះ សូមទស្សនាទាំងអស់គ្នា ៖
ទិដ្ឋភាពខ្លះៗនៃកម្មវិធី
