Sponsor
Amapapa News

រថយន្ត​មួយ​គ្រឿង​ បាន​បើក​បុក​រះ​​ក្រុម​ទាហាន​ នៅ​ជាយ​ក្រុង​ប៉ារីស​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរជា​ច្រើន​នាក់​​ ក្រោយ​ហេតុការណ៍​កើត​ឡើង​លោក​ចៅហ្វាយ​ក្រុង​ ហៅ​ថា​ជា​សកម្មភាព​សម្លាប់​ដោយ​ចេតនា​។ នេះបើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ reuters​ បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ ទី​០៩ ខែ​សីហា ឆ្នាំ​២០១៧។

ចៅហ្វាយ​ក្រុង​ Levallois-Perret លោក​ Patrick Balkany បាន​និយាយ​ថា​ រថយន្ត​បង្ក​ហេតុ​ខាង​លើ​ម៉ាក​ BMW​ មួយ​គ្រឿង​ បាន​ចត​នៅ​តាម​ដង​ផ្លូវ​ ភ្លាម​ៗ​នោះ​គេ​បាន​ឃើញ​រថយន្ត​នេះ​ បើ​បុក​ទៅ​លើ​ទាហាន​ទាំង​៦នាក់​ ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ដើរ​ចេញ​ពី​បន្ទាយ​ ដើម្បី​បំពេញ​កាតព្វកិច្ច​ល្បាត​។

រថយន្តបង្ក​ហេតុម៉ាក BMW

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​បារាំង​ នៅ​តែ​ស្ថិត​លើ​ការ​ដាស់តឿន​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ជា​ច្រើន​ ដោយ​ពួក​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ ឬ​ពួក​អ្នក​បំផុស​គំនិត​ឥស្លាម​និយម​ជ្រុល​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ២៣០នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor