Sponsor
Amapapa News

រាជធានី​ភ្នំពេញ​៖​ ក្រោយ​ស្ថានការណ៍​ធូរស្បើយ​​លើ​បញ្ហា​វិវាទ​ព្រំដែន​ជាមួយ​ឡាវ​ នៅ​តំបន់ ​អូរ​អា​ឡៃ​ និង​​ អូរ​តា​ង៉ាវ​ ក្នុង​ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹង​ត្រែង នៅ​ព្រឹក​នេះ ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន​​ បាន​​​បង្ហោះ​រូបភាព​​ដ៏​ស្និទ្ធស្នាល​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ឡាវ ​បន្ទាប់​ពី​ថ្នាក់​នាំ​កំពូល​ទាំង​ពីរ​​បាន​ជួប​ពិភាក្សា​​គ្នា​រក​ដំណោះស្រាយ​​ដោយសន្តិវិធី នៅទីក្រុង ​វៀងចន្ទន៍​។

រូបភាព​អង្គុយ​រួម​តុ​មូល​ជាមួយគ្នា​​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​​​នេះ​ ទំនង​ដូចជា​ការ​លើក​ឡើង​របស់​​​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​កាល​ពីម្សិលមិញ​ថា លោក​បាន​បង្កើត​​​​​ WhatsApp មួយ​ដល់​នាយក​រដ្ឋ​មន្ត្រី ឡាវ ដើម្បី​ងាយស្រួល​ពិភាក្សា​គ្នា​ជា​បន្ទាន់​ ជៀស​​វាង​មាន​បញ្ហា​ការ​ទទួល​ព័ត៌មាន​យឺត​យ៉ាវ ដូច​នឹង​ករណី​​លិខិត​ផ្លូវការ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ផ្ញើ​ជូន​លោក​ ថោងលន់ ជា​ច្រើន​ថ្ងៃ ​ប៉ុន្តែ​​មិន​ទាន់​​​ទទួល​បាន​​ ដែល​បង្ក​ឲ្យ​មាន​សភាពការណ៍​តាន​តឹង​ដាក់​គ្នា​លើ​បញ្ហា​ព្រំដែន​។

ការ​បង្កើត ​Whats App ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ឡាវ​ ថោងលន់ ​ស៊ីស៊ូលីត​ ក្នុង​ដំណើរ​ជួប​ពិភាក្សា​នៅ​ប្រទេស​ឡាវ​នេះ​ លោក​ ហ៊ុន សែន​ បាន​ចង​លេខ​ ៣ ខ្សែ ដោយ​ដាក់ឈ្មោះ​​ថា "With Lao Prime Minister " ហើយ​ការ​បង្កើត​នេះ​ក៏​ជា​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​មួយ​ទៀត​​ដែល​​លោក​ ហ៊ុន​ សែន​ បាន​បង្កើត​ LINE ឲ្យ​លោក ​ថោង​លន់ កាល​ពី​​លើក​មុន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor