
ខេត្តកំពង់ស្ពឺ៖ ស្របពេលដែលការប្រឡងមធ្យមសិក្សាទុតិយភូមិ កាន់តែខិតជិតចូលមកដល់ អភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង បានប្រកាសផ្តល់ទីតាំងស្នាក់នៅនិងចំណតម៉ូតូ ដោយឥតគិតថ្លៃ ជូនបេក្ខជនទាំងអស់ដែលមានជីវភាពខ្វះខាត ពុំមានលទ្ធភាពក្នុងការជួលផ្ទះសំណាក់ និងគ្មានបងប្អូនញាតិមិត្តក្នុងការស្នាក់អាស្រ័យ នាអំឡុងពេលប្រឡង។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺចុះ ចេញផ្សាយម្សិលមិញ បានឲ្យដឹងថា ទីតាំងស្នាក់នៅទាំងនោះមាន ១៩ កន្លែង ដែលសុទ្ធសឹងតែជាទីតាំងនៅក្បែរមណ្ឌលប្រឡង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។ ដូច្នេះប្រសិនជា មិត្តអ្នកអាន KQUBE មានចង់ទៅនៅស្នាក់នៅទីតាំងខាងលើ សូមទាក់ទងទៅអ្នកទទួលខុសត្រូវលើកិច្ចការនេះ ដែលមានក្នុងលេខទូរស័ព្ទក្នុងលិខិតខាងក្រោមនេះ។

