Sponsor
Pisey

បើយោងតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណះ មុននេះបន្តិចនៅថ្ងៃទី០៨ ខែសីហា នេះ បានបង្ហោះសារ និងរូបភាព ថា៖

គយតាមចាប់រថយន្ត​ Land Cruiser សេរី​ទំនបដល់ក្នងបន្ទប់ផ្ទះសំណាក់ ខណ:​ម្ចាស់រថយន្តកំពុងឡើងឋានសួគ៌​ ។​ ម្ចាស់រថយន្តដែលប្រឈមមុខនឹងភាពអាម៉ាស់ ជាន់លើភាពអាម៉ាស់នេះ មិនត្រូវបានគេបង្ហាញឈ្មោះនោះទេ​ ។​ អាម៉ាស់ទី​ ១​ គឺជិះឡានអត់ពន្ធខុសច្បាប់​ អាម៉ាស់ទី​ ២ គឺ​ កំពុង​ឡើងឋានសួគ៌ក្នុងបន្ទប់​ផ្ទះ​សំណាក់​លេខ​ ១៣០​ គយយកកម្លាំងមកព័ទ្ធ​ ។​ ហេតុការណ៍​នេះកើត​ឡើង​នៅ​ថ្ងៃ​ទី​ ៧​ សីហា​ ២០១៧​ នៅផ្ទះសំណាក់ស្រែលាភ​ ។

នៅសល់តែ​ ១០០០​ ឆ្នាំ​ ទៀតអស់ឡានអត់ពន្ធហើយ​ ជាពិសេសគឺពេលអស់គយ​ ដរាបណាមានគយ​ ដរាបនោះ​ឡានអត់ពន្ធនៅតែមាន​ គយអ្នកអោយចូល​ គយក៏អញនកចុះចាប់ដែរ​ ។​

សូមកោតសរសើរលោកគយខិលខូចដែលចេះរកលុយដោយរលូន​ជាមួយឈ្មួញនាំចូលរថយន្តខុសច្បាប់​ ដោយមិនមានទទួលវិន័យ​ ។​ ខ្ញុំគិតថា​ អគ្គនាយក​គយ​ គួរផ្ដល់គ្រឿងឥស្សរិយយសដល់មន្ត្រីគយពិសេសៗដែលសហការជាមួយឈ្មួញយកឡានអត់ពន្ធចូលមិនចេះអស់​ និងគួរផ្ដល់ងារឧកញ៉ាដល់ឈ្មួញនាំឡានអត់ពន្ធចូលផង​ ។ ប្រភព៖ ហ្វេសប៊ុក ផែង វណ្ណះ

ការរៀបរាប់

បញ្ជាក់៖ កាលពីថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៧  ម្សិលមិញនេះ កម្លាំងគយចល័ត  ដឹកនាំដោយ លោក ព្រាប ការ៉ាត់ ក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំង​អាវុធហត្ថលើផ្ទៃ​ប្រទេស បានបន្តបើកប្រតិបត្តិការ ដោយចាប់បានឡានសេរីទំនើបៗចំនួន០៦គ្រឿង អត់ពន្ធ នៅតាមគោលដៅ និងទីតាំង​ខុសៗគ្នា ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ  ។ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើប នៅថ្ងៃនេះនៅតែមានចំនួនច្រើនដដែល។

មន្រ្តីគយចល័តដដែលរូបនោះ បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើងហើយ ជាពិសេសនឹងធ្វើឲ្យ ឈ្នួញទាំងឡាយមានភាពរអារ និងខ្លាចឈប់នាំចូលរថយន្តគេចពន្ធ បន្តទៀត។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ ពីសំណាក់កម្លាំង គយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ច ដូចភ្លៀងរលឹម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor