Sponsor
Pisey

កងទ័ព​ជើង​ទឹក​អាមេរិក​ បាន​កំណត់​អត្តសញ្ញា​ យោធា​ខ្លួន​ចំនួន​៣នាក់​ ដែល​ជួប​ឧបហេតុ​ឆេះ​យន្តហោះ​ធ្លាក់​ចូល​សមុទ្រ​ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ អំឡុង​ពេល​ធ្វើ​ការ​ហ្វឹកហាត់​ជា​មួយ​កងកម្លាំង​អូស្ត្រាលី​ នៅ​ឆ្នេរ​ Shoalwater Bay​ រដ្ឋ​ Queensland​ ប្រទេស​អូស្ត្រាលី​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ CNN​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ ទី​០៨ ខែ​សីហា ឆ្នាំ​២០១៧។

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​លេខ​ ៣១​ លោក​ Col. Tye Wallace​ បាន​ប្រកាស​ឈ្មោះ​យោធា​ខាង​លើ​ ចេញ​ពី​មូលដ្ឋាន​ទ័ព​ម៉ារីន​ Camp Butler​ កោះ​អូគីណាវ៉ា​ ប្រទេស​ជប៉ុន​ មាន​ដូច​ជា​៖ លោក​ Lt. Benjamin Cross​ អាយុ​ ២៦ឆ្នាំ​ លោក​ Cpl. Nathaniel Ordway​ អាយុ​ ២១ឆ្នាំ​ និង​លោក​ Pfc. Ruben Velasco​ អាយុ​ ១៩ឆ្នាំ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​សោកនាដកម្ម​លើក​ដំបូង​របស់​កងកម្លាំង​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ ដែល​បាន​បាត់បង់​ជីវិត​ នៅ​ពេល​ធ្វើ​ការ​ហ្វឹកហាត់​ ជា​មួយ​យោធា​អូស្ត្រាលី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor