
បន្ទាប់ពីបរាជ័យក្នុងទឹកដីខ្លួន៣-១ជើងទីមួយពានរង្វាន់ Spanish Cup គ្រូបង្វឹក Barcelona លោក Ernesto Valverde នឹងឲ្យកូនក្រុមលេងប្រយុទ្ធដល់ទីបញ្ចប់ធ្វើយ៉ាងណា វាយបកយកជ័យលាភី និងឈ្នះពានមកវិញ។
អតីតគ្រូបង្វឹក Bilbao រូបនេះបានដំបូន្មានដល់កូនក្រុមរបស់ខ្លួនថាការចាញ់៣-១ក្នុងទឹកដីខ្លួនឯង ជារឿងមួយមិនអាចទទួលយកបាន តែយប់នេះក្រុមត្រូវតែវាយប្រហារឲ្យបានច្រើននៅកីឡដ្ឋាន Santiago Bernabeu ។ ទោះបីជាចាញ់មែន តែលោកបានរំពឹងថាក្រុមរបស់លោក នៅតែអាចវាយបកយកឈ្នះវិញបាននៅជើងទី២ដោយការប្រយុទ្ធ។
“យើងត្រូវតែបង្កើតឱកាស និងស្ថានភាពរកគ្រាប់បាល់។ គុណវិបត្តិពិតជាមានសារសំខាន់យើង ត្រូវតែឆ្ពោះទៅមុខ។ យើងក៏គ្រប់គ្រងការវាយបកភ្លាមៗរបស់ Real Madrid ដែរ។ ពួកគេពូកែណាស់ក្នុងការប្រើទម្រង់លេងបែបនេះ"។
“ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ យើងអាចមើលលទ្ធផលកាលពីមុន ពួកគេធ្វើឲ្យយើងមានភាគរយអាចទៅរួច ហើយត្រូវគិតថាដណ្ដើមយកជ័យជម្នះនិងលើកពានឲ្យបាន"៕