
មុននេះបន្តិចលោក អ៊ឹមជីវ៉ា បានរៀបរាប់បន្ថែមទាក់ទងនឹងអ្នកមីងដែលជាជនសង្ស័យដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងផ្សារ១៣មករា (ផ្សារថ្មី) ហើយត្រូវត្រូវម្ចាស់តូបតាមទាន់ និងបញ្ជូនឲ្យទៅមន្ត្រីនគរបាលក្រុង បាត់ដំបង ដើម្បីចាត់បន្តតាមច្បាប់ ៖
បើសិនជាអ្នកមីង ដែលជាចោរលួចខោអាវគេមិនបាន ត្រូវបានគេវៃចាប់អោយជាប់ឃុំឃាំងមានទោស ! ខ្ញុំសុខចិត្តនិងសុំស្នើបង់លុយធានាអោយគាត់នៅក្រៅឃុំឃាំង ! ខ្ញុំនិយាយនេះមិនមែនខ្ញុំជាអ្នកមាន មានលុយកាក់សម្បូសប្បាយទេ ឬចង់យកមុខមាត់ឡើយ ខ្ញុំក៏ជាអ្នកក្រដែរ តែរឿងខ្លះវាពិតជាអយុត្តិធម៌សំរាប់អ្នកក្រពេកហើយ ខ្ញុំមិនកាន់ជើងចោរទេ ខ្ញុំក៌ត្រូវធ្លាប់បានចោប្លន់ដែរ ។
ចោរខ្លះប្លន់គេបាញ់សម្លាប់ គាស់ផ្ទះ ឆក់ខ្សែក ល. ពេលចាប់ដាក់គុកមិនយូមិនប៉ុន្មានចេញមកទៀត អ្នកខ្លះចាប់ភ្លាមលែងភ្លាម ចោខ្លះមកដល់ពេលនេះរកមុខមិនទាន់ឃើញផង ! ចុះចំនែកអ្នកមីងដែលជាស្រ្តីមេម៉ាយចាស់ហើយ បើគាត់មាន គាត់មិនមកលួចខោអាវនោះទេ 😭😭 នេះហើយជីវិតអ្នកក្រដើម្បីក្រពះ 😭😭 ចុះបើស្រ្តីនេះកាន់កាំបិតទៅចាក់គេគាត់សាហាវដល់ម្លឹងមេចបានគាត់ដើរមកលួចខោអាវតិចតួចទៅវិញ?? មេចគាត់មិនព្រមយកភាពសាហាវនិងទៅចាក់សម្លាប់គេប្លន់យកលុយទៅ ចាំបាច់យកកាំបិតមកលួចខោអាវជជុះធ្វើអី ??? សួថាកម្លាំងគាត់អាច់សម្លាប់មនុស្សរួចទេ ???? ។
ខ្ញុំស្នើសុំបងប្រុសស្នងការខេត្តបាត់ដំបងមេត្តាតាមដានរឿងនេះអោយបានល្អិតល្អិនដោយអនុគ្រោះនិងដោះលែងគាត់អោយបានទៅផ្ទះវិញផង 🙏🙏 ខ្ញុំសុំមិនបកស្រាយវែងឆ្ងាយទៀតទេ ខោអាវតម្លៃប៉ុន្មានខ្ញុំទិញសងជំនួសគាត់ 😭😭 ម៉ែគេ ម៉ែយើង តែគាត់ចាស់ហើយលួចខោអាវប៉ុណ្ណឹង វាខាតអស់ប៉ុន្មាន?? វៃគាត់ធ្វើអី គាត់ចាស់ហើយ អាសូណាស់លោក😭😭😭 ចុះបើថ្ងៃណាមួយអាចក្លាយជាម្តាយរបស់អ្នកតើអ្នកមានអារម្មណ៍បែបណានៅពេលដែលឃើញម្តាយរបស់អ្នកទៅលួចរបស់គេដើម្បីកូន ហើយត្រូវបានគេវៃបែបនេះ 😭😭😭😭 ។ ខ្ញុំដឹងថាការនិយាយរបស់ខ្ញុំខាងលើនេះធ្វើអោយមនុស្សមួយចំនួនតូចមិនសប្បាយចិត្ត តែពេលខ្លះវាធ្វើអោយខ្ញុំស្រក់ទឹកភ្នែកទើបសរសេរឿងនេះ 😭😭😭 ដោយក្តីគោរពៈ អុឹម ជីវ៉ា

