
ខេត្តព្រះសីហនុ៖ ព្រលានយន្តហោះអន្តរជាតិ កងកេង ស្ថិតនៅឃុំ រាម ស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ម្សិលមិញ បានបើកជើងហោះហើរត្រង់ថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia រវាងខេត្តព្រះសីហនុ និងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
បើតាមAKP លោក Spencer Lee ជាប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Air Asia Berhad បានឱ្យដឹងថា ការបើកជើងហោះហើរត្រង់ថ្មីនេះ បង្ហាញពីការទទួលស្គាល់កាន់តែច្បាស់ ពីវិស័យទេសចរណ៍ ចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាពិសេសតម្រូវការកាន់ តែកើនឡើងគោលដៅឆ្នេរសមុទ្រ របស់កម្ពុជា។
លោកបន្តថា តាមរយៈការហោះហើរជើងទីមួយនេះ មានអ្នកដំណើរសរុបចំនួន ១៨០នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដោយជោគជ័យ ហើយក្នុងការដំណើរហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុនេះទៀត Air Asia នឹងបើកដំណើរការជើងហោះហើររបស់ខ្លួនក្នុងមួយសប្តាហ៍ចំនួនបួនជើង៕ រូបភាព៖ AKP




