
ខ្សែប្រយុទ្ធវ័យក្មេងកូនកាត់ហុល្លង់ ឥណ្ឌូណេស៊ី Ezra Walian ត្រូវបានក្លឹបញញួរធំ West Hame ចុះកុងត្រាក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីបង្ហាញថ្វីជើងបានល្អក្នុងការហ្វឹកហាត់សាកល្បងកាលពីប៉ុន្មានថ្ងៃមុន។
កីឡាករវ័យ១៩ឆ្នាំអាចលេងក្នុងតំបន់ខ្សែប្រយុទ្ធកណ្ដាលនិងប្រយុទ្ធស្លាបឆ្វេងស្ដាំផងនោះ បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនក្រោយពេលចប់កុងត្រាជាមួយ Jong Ajax។ កាលពីរដូវកាលមុនរូបគេទាត់បញ្ចូលទីបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន២២ប្រកួត។
មានកំណើតក្នុងទីក្រុង Amsterdam, Walian ធ្លាប់បានចូលលេងនៅក្រុមជម្រើសជាតិហុល្លង់វ័យក្រោម១៩ឆ្នាំប៉ុន្តែពេលនេះរូបគេលេងឲ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U22 ក្នុងSEA Games ៕
