Sponsor
Amapapa News

ប្រភពពីគណនីហ្វេសប៊ុក Lina Pov បានបង្ហោះរូបប៉ុន្មានសន្លឹក ពីការរស់នៅរបស់បងៗ យុទ្ធជនកងទ័ព ដែលនៅចាំការពារ នៅព្រំដែនកម្ពជា ឡាវ ហើយបានរៀបរាប់ថា៖

លោកអ្នកមិនមានសាច់ញាតិជាកងទព័ដែរត្រូវទៅសមរភូមិមុខនៅព្រំដែនកម្ពុជាឡាវ លោកអ្នកមិនមានការឈឺចាប់ ព្រួយបារម្ភ មិនភិតភ័យទេ តែសូមកុំសើចចំអកអោយកងទព័យើងអោយសោះ.....រឿងចោរឡាវឈ្លានពានទឹកដីកម្ពុជាវាជាការពិត ហើយវាកើតឡើងមក៤ទៅ៥ខែមកហើយ កងទព័យើងនៅគ្រប់កន្លែងក្នុងខេត្តស្ទឹងត្រែងបានផ្លាស់ប្ដូរគ្នាទៅទីនោះដើម្បីការពារទឹកដីរៀងរាល់១ខែរឺ២ខែម្ដងរហូតមកដល់ថ្ងៃនេះ....

សូមចិត្តអ្នកដែរគិតថារឿងនេះជាឆាកល្ខោនសន្លឹកឆ្នោតនោះឈប់បានឈប់ទៅ មិនបានលើកទឹកចិត្តកងទ័ពយើងកុំបង្អាប់មើលងាយទឹកចិត្តពួកគាត់អី.....បើមិនដឹងច្បាស់កុំនិយាយ បើចង់ច្បាស់ធ្វើដំណើរមកខេត្តស្ទឹងត្រែងមកខ្ញុំនាំទៅមើលនៅភូមិអាឡៃ និងភូមិអូតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផ្ទាល់តែម្ដង.....ហើយរូបភាពទាំងនេះជាជីវភាពរស់នៅរបស់កងទ័ពយើង (ត្រឹម១ចំនុចប៉ុណ្ណោះ នៅច្រើនចំនុចទៀត)......

សូមជូនពរកងទព័យើងសុខសប្បាយសុវត្តិភាពគ្រប់ៗគ្នា 🙏🏻🙏🏻

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor