Sponsor
Amapapa News

រាជធានី​ភ្នំពេញ​៖ ​​ ​វិមាន​សន្តិភាព​នា​​ព្រឹក​ថ្ងៃទី​១​១​ ខែ​សីហា ​ឆ្នាំ​២០១៧​នេះ ​​​លោក​បណ្ឌិត​ សុខ ​ទូច នឹង​ត្រូវ​បាន​ប្រកាស​ចូលកាន់​​​ជា​ ​​​​ប្រធាន​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា​ ជំនួស​លោកស្រី​បណ្ឌិត​សភាចារ្យ ​ខ្លូត ​ធីតា​ បន្ទាប់​លោក​ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្តីទី​​ចេញ​រាជក្រឹត្យ​តែងតាំង​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ កន្លងទៅ​។

ក្នុង​ពិធី​ប្រកាស​​ប្រកាស​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​នេះ​ដែរ​ក៏​នៅ​មាន​មន្រ្តី​០៦​រូប​ផ្សេង​ទៀត ​ក៏​ត្រូវ​បាន​ព្រះ​ប្រមុខរដ្ឋ​ស្តីទី​  សម្តេច សាយ​ ឈុំ​​ ​​​តែង​តាំង​ឋានៈ​ជា​មន្រ្តី​រាជការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ផងដែរ​កាល​ពីថ្ងៃ​ម្សិលមិញ​ ដែល​​រួមមាន៖ 

លោក​បណ្ឌិត​​ ច័ន្ទ សំណព្វ ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​​បណ្ឌិត្យសភា​កម្ពុជា មាន​ឋានៈស្មើ​នឹង​ រដ្ឋលេខាធិការ

លោក​​ យង់ ពៅ ជា​អគ្គលេខាធិការ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ មាន​គោរមងារ​ជា ​បណ្ឌិត​សភា​ចារ្យ​ ឋានៈ​ស្មើ​ រដ្ឋលេខាធិការ

លោក ជូន​ ច័ន្ទដារី​ ជា​អគ្គលេខាធិការ​រង​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ មាន​ឋានៈស្មើ​អនុរដ្ឋលេខាធិការ

លោក លី សុធីរ័ត្ន ជា​អគ្គលេខាធិការ​រង​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ឋានៈ​ស្មើ​ អនុរដ្ឋលេខាធិការ

លោក សូត្រ​ សំណាង ​ជា​អគ្គលេខាធិការ​រង​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​​ឋានៈស្មើ ​អនុរដ្ឋលេខាធិការ 

លោក គិន ភា ជាប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ ​នៃរាជបណ្ឌិត្យ​សភាកម្ពុជា ឋានៈស្មើ​ អគ្គនាយក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor