Sponsor
Amapapa News

ចក្រភព​អង់គ្លេស​ ចំណាយ​លុយ​ ៧ពាន់​លាន​ដុល្លារ​ សម្រាប់​កែប្រែ​នាវា​ចាស់​ៗ ឲ្យ​ទៅ​ក្លាយ​ជា​សេរី​ថ្មី​ ដើម្បី​ការពារ​ដែន​ទឹក​របស់​ខ្លួន​ និង​សម្ព័ន្ធមិត្ត​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស​ (Express) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៧។

មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អង់គ្លេស​លោក​ Alex Burton​ បាន​និយាយ​ឲ្យ​ដឹង​ថា​ នាវា​ពិឃាដ​ Type 42​ ចំនួន​ ១២គ្រឿង​ កែ​ឲ្យ​ទៅ​ជា​ Type 45s ចំនួន​ ៦គ្រឿង​ ដែល​មាន​ទំហំ​ធំ​ និង​មាន​អាវុធ​សេរី​ថ្មី​ច្រើន​ជាង​មុន​។ លោក​មាន​ទំនុក​ចិត្ត​ថា​ កង​នាវា​ចម្បាំង​ នាវា​ពិឃាដ​ និង​នាវា​ល្បាត​ដែន​សមុទ្រ​របស់​ចក្រភព​អង់គ្លេស​ (OPVs) នឹង​មាន​សមត្ថភាព​ខ្ពស់​ និង​ការពារ​ការ​វាយប្រហារ​បាន​រហ័ស​ថែម​ទៀត​ផង​។

នាវាចម្បាំង Type 45s

ក្រសួង​ការពារ​ជាតិ​ គ្រោង​នឹង​កាត​បន្ថយ​នាវា​ចម្បាំង​ Type 26 ពី​ ១៣គ្រឿង​ មក​នៅ​ត្រឹម​ ៨គ្រឿង​  ព្រម​ទាំង​បង្កើត​នាវា​ចម្បាំង​ថ្មី​ Type 31​ ចំនួន​ ៥គ្រឿង​បន្ថែម​។ ពីរ​សប្ដាហ៍​មុន​កងកម្លាំង​ជើង​ទឹក​អង់គ្លេស​ បាន​ធ្វើ​លំហាត់​ប្រាណ​ Saxon Warrior​ ដោយ​ប្រើ​គ្រាប់​ពិត​ ជា​មួយ​កងទ័ព​នាវា​អាមេរិក​ USS George HW Bush​។

នាវា​អង់គ្លេស Type 26 ធ្វើលំហាត់ប្រាណជាមួយនាវាអាមេរិក USS George HW

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មេ​បញ្ជា​ការ​កងទ័ព​ជើង​ទឹក​អង់គ្លេស​លោក​ Andrew Betton​ និយាយ​ថា​ សម​យុទ្ធ​នេះ​ ដែល​ចូល​រួម​ដោយ​នាវា​ចម្បាំង​ Type 23​ អាច​បង្ហាញ​ថា​ ទីក្រុង​ឡុងដុង​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​ដែន​ទឹក​ និង​សង្គ្រាម​នុយក្លេអ៊ែរ​ពី​ប្រទេស​ជិត​ខាង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor