Sponsor
Amapapa News

សហរដ្ឋអាមេរិក​ នឹង​ផ្ដល់​ឲ្យ​កូរ៉េខាងត្បូង​ នូវ​អំណាច​ ដើម្បី​ផលិត​កាំជ្រួច​មីស៊ីល​ កាន់​តែ​ច្រើន​ នៅ​ពេល​ភាព​តានតឹង​ បាន​កើន​ឡើង​ជា​មួយ​លោក​ គីម ជុងអ៊ុន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Express​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែ​សីហា ឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​អាមេរិក បាន​និយាយ​ប្រាប់​ថា​ បច្ចុប្បន្ន​កូរ៉េខាងត្បូង​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​មីស៊ីល​ ដែល​មាន​ទម្ងន់​ ៥០០គីឡូក្រាម​ និង​សមត្ថភាព​បាញ់​ចំ​គោលដៅ​រយៈ​ចម្ងាយ​ ៨០០គីឡូ​ម៉ែត្រ​ ស្ថិត​នៅ​ក្រោម​គោលការណ៍​ណែនាំ​ ដែល​មិន​អាច​កែប្រែ​ តាំង​ពី​ឆ្នាំ​ ២០១២។ 

មុន​ពេល​ការ​គំរាមកំហែង​ចុង​ក្រោយ​បំផុត​របស់​ទីក្រុង​ព្យុងយ៉ាង​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បាន​ព្រមាន​លោក​ គីម​ ជុងអ៊ុន​ ថា​ កូរ៉េខាងជើង​នឹង​ត្រូវ​បាន​ជួប​ជា​មួយ​ ភ្លើង​កំហឹង​ ប្រសិន​បើ​នៅ​តែ​បន្ត​គំរាមកំហែង​ដល់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទីក្រុង​ព្យុងយ៉ាង​ បាន​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ជា​ច្រើន​គ្រាប់​ ទទួល​បាន​ជោគជ័យ​ វា​បង្ហាញ​ឲ្យ​ឃើញ​ថា​ កូរ៉េខាងជើង​ មិន​ខ្លាច​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ នោះ​ឡើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor