ខេត្តមណ្ឌលគិរី៖ សត្វព្រៃជិត៣០ក្បាល ត្រូវបានក្រុមការងារក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃម្សិលមិញនេះ បានរួមគ្នាយកទៅលែងឲ្យទៅរស់ក្នុងព្រៃធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
បើតាម WCS Cambodia សត្វព្រៃទាំងអស់នោះមាន ស្វាចំនួន០៤ក្បាល អណ្តើកចំនួន០១ក្បាល ត្រកួតចំនួន១១ក្បាល ពស់ចំនួន០៦ក្បាល និងសំពោចក្រអូបចំនួន០៥ក្បាល។ សូមចូលរួមថែរក្សាសត្វព្រៃនៅកម្ពុជា ដោយបញ្ឈប់ការសម្លាប់សត្វព្រៃ ការទិញ និងការបរិភោគសាច់សត្វព្រៃជាដើម។
