
អតីតគូស្នេហ៍ សុគន្ធ នីសា លោក សុខ ជំនោរ បានភ្ជាប់ពាក្យជាមួយនារីរូបស្រស់ឈ្មោះ ស្រី សុរង្សី កាលពីថ្ងៃទី០៦ សីហា ស្រាប់តែនៅថ្ងៃបន្ទាប់ សុគន្ធ នីសា បានចេញសារប្លែកៗ និងបង្កប់នូវភាពក្រៀមក្រំជាខ្លាំង រហូតមានអ្នកគាំទ្រកើតមានសំណួរថា កត្តាដែលនាំឲ្យ សុគន្ធ នីសា មានភាពស្រងូតស្រងាត់បែបនេះ តើបណ្ដាលមកពីរឿងលោក សុខ ជំនោរ ភ្ជាប់ពាក្យ បំផ្លាញភាពរីករាយរបស់នាង ឬយ៉ាងណា ?
នេះគឺជាសារដែល សុគន្ធ នីសា សរសេរលើ Page ហ្វេសប៊ុករបស់ខ្លួន "ផុតមួយថ្ងៃទៀតហើយ ជីវិតគឺតែប៉ុណ្ណឹងឯង មើលពីម្សិលថាថ្ងៃនេះពិបាកខ្លាំងហត់ខ្លាំង តែទោះពិបាកប៉ុណ្ណាក៏មិនដែលថាឆ្លងមិនផុតទេរៀនរស់កុំខ្លាចថ្ងៃស្អែក បើសិនជាខ្លាចសាករាប់ទៅមើលថាយើងឆ្លងផុតម្សិលមិញប៉ុន្មាន ដងហើយ រាប់ទៅនឹងដឹងថាស្អែករាប់ពាន់ដងទៀតក៏គ្មានអ្វីគួរអោយខ្លាចដែរ"។
អត្ថន័យក្នុងសំណេរខាងលើទោះជា សុគន្ធ នីសា មិនបានសម្រាយមូលហេតុក្នុងសំណេរ ប៉ុន្តែពាក្យពេចន៍របស់នាងត្រូវបានទស្សនិកជនជាច្រើនយល់ថា ន័យក្នុងអត្ថបទរបស់នាង បានបង្កប់រឿងរ៉ាវជីវិតរាប់មិនអស់ គ្រាន់តែនាងមិនបញ្ជាក់
ច្បាស់សំដៅទៅការងារ ឬរឿងស្នេហា។ តែពេលតារារូបនេះចេញសារប្លែកៗបន្ទាប់ពីលោក សុខ ជំនោរ ដែលជាអតីតគូស្នេហ៍នាងភ្ជាប់ពាក្យជាមួយនារីផ្សេងនោះ ទើបធ្វើឲ្យកើតមានចម្ងល់ថា ភាពក្រៀមក្រំរបស់ សុគន្ធ នីសា អាចនឹងមានរឿងខាងលើនេះជ្រៀតចូល៕


