Sponsor
Amapapa News

កូរ៉េខាងជើង​ បាន​គំរាម​កំហែង​នឹង​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ ទៅ​លើ​កោះ​ Guam​ ប្រទេស​អាមេរិក​ គ្រប់​ពេល​វេលា​ ក្រោយ​ពេល​លោក​ ដូណាល់​ ត្រាំ​ បាន​ព្រមាន​ទីក្រុង​ព្យុងយ៉ាង​នា​ពេល​ថ្មី​ៗ​នេះ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Express បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែ​សីហា ឆ្នាំ​២០១៧។

ប្រធានាធិបតី​កូរ៉េខាងជើង​លោក​ គីម​ ជុងអ៊ុន​ បាន​និយាយ​ថា​ ខ្លួន​កំពុង​ពិនិត្យ​មើល​ដោយ​ប្រុងប្រយ័ត្ន​នូវ​ផែន​ការវាយប្រហារ​ទឹកដី​អាមេរិក​ ដោយ​ប្រើ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ប្រភេទ​ Hwaseong-12​ បន្ទាប់​ពី​លោក​ ដូណាល់​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ទីក្រុង​ព្យុងយ៉ាង​ និង​គ្រោង​ធ្វើ​សម​យុទ្ធ​បូក​បី​ជា​មួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​រួម​មាន​ កូរ៉េខាងត្បូង​ និង​ជប៉ុន​ នៅ​លើ​កោះ​ Guam​ សហរដ្ឋ​អាមេរិក​។ 

អ្នក​នាំ​ពាក្យ​កងកម្លាំង​កូរ៉េខាងជើង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា "ថ្មី​ៗ​នេះ​ អាមេរិក​ បាន​បាញ់​សាកល្បង​ គ្រាប់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ប្រភេទ​ ICBM Minuteman-3 នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Vandenburg​ រដ្ឋ​California​ ដែល​ផ្ដោត​លើ​គោលដៅ​តែ​មួយ​ គឺ​ទីក្រុង​ព្យុងយ៉ាង​។

ជុំវិញ​បញ្ហា​នេះ​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ "អ្វី​ដែល​ល្អ​បំផុត​របស់​កូរ៉េខាងជើង​ គឺ​មិន​ធ្វើ​ការ​គំរាមកំហែង​ដល់​សហរដ្ឋ​អាមេរិក​ ដោយ​ប្រើ​គ្រាប់​នុយក្លេអ៊ែរ​នោះ​ទេ​ ប្រសិន​បើ​ពួក​គេ​មិន​ស្ដាប់​ យើង​នឹង​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​នៅ​ភ្លើង​កំហឹង​ទៅ​លើ​ទីក្រុង​ព្យុងយ៉ាង​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor