
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក Mike Pompeo បានអះអាងថា វេណេហ្ស៊ុយអេឡា កំពុងចូលរួមជាមួយអីុរ៉ង់ ហេហ្សូបូល គុយបា និងរុស្ស៊ី ដើម្បីឆ្លើយតបនឹងសំនួររបស់លោក ដូណាល់ ត្រាំ អំពីអន្តរាគមន៍យោធាអាមេរិក។
បើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា វត្តមានជនជាតិគុយបា រុស្ស៊ី អីុរ៉ង់ ហេហ្សូបូល នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា អាចក្លាយជាហានិភ័យសម្រាប់សហរដ្ឋអាមេរិក ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានេះ។
លោក Pompeo បាននិយាយឲ្យដឹងថា លោកជឿថាការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីផ្ដល់ឲ្យប្រជាជនវេណេហ្ស៊ុយអេឡា មានសង្ឃឹម និងឱកាសបង្កើតស្ថានភាពប្រជាធិបតេយ្យឲ្យមានសមត្ថភាពល្អឡើងវិញ។ លោកបានបន្តរៀបរាប់ថា ការដួលរលំជាបន្តបន្ទាប់របស់លោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro កំពុងបន្តអំណាចបន្ថែមទៀត ដើម្បីកាត់បន្ថយការឈឺចាប់ទៅលើប្រជាជនខ្លួន និងចាប់ផ្ដើមនៃការប្រេះស្រាំក្នុងចំណោមក្រុមផ្សេងៗគ្នា។

នៅខែកក្កដាលោក Pompeo បានស្នើឲ្យក្រុមមន្ត្រីរបស់ CIA ធ្វើការស្រាវជ្រាវលើការផ្លាស់ប្ដូររបបនៅវេណេហ្ស៊ុយអេឡា អំឡុងពេលកិច្ចពិភាក្សា នៅវេទិកាសន្តិសុខ Aspen។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើមន្ត្រី ៨នាក់របស់វេណេហ្ស៊ុយអេឡា នៅខែនេះ និងការឆ្លើយតបទៅនឹងការបោះឆ្នោតសភាធម្មនុញ្ញថ្មី នៅខែមុនរបស់ប្រធានាធិបតី Nicolas Maduro ដែលចាត់ទុកថា មិនស្របច្បាប់៕
