
រាជធានីភ្នំពេញ៖ មន្ត្រីសមភាគីក្រសួងបរិស្ថាន និងអង្គការ WCS ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់លោកនិងលោកផ្ទាល់ បានប្រទះ សត្វកូនក្ងោកទេព ឬសត្វខ្សឹប ដែលជាប្រភេទសត្វស្លាបជិតផុតពូជបំផុតលើពិភពលោកនោះ មានវត្តមានតំបន់ការពារក្នុងខេត្តកំពង់ធំ។ នេះបើយោងតាម WCS។
លោក សន វិរៈ មន្ត្រីសមភាគីរវាងក្រសួងបរិស្ថាន និងអង្គការ WCS ទទួលបន្ទុកការងារស្រាវជ្រាវសត្វខ្សឹប ឬក្ងោកទេព លើកឡើងថា ការប្រទះឃើញ កូនខ្សឹបនេះ គឺនៅកាលពីសប្ដាហ៍មុន ក្នុងពេលដែលលោក និងក្រុមការងារចុះត្រួតពិនិត្យ និងតាមដានប្រភេទ សត្វខ្សឹបនេះ នៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបខេត្តកំពង់ធំ។
តាមប្រភព WCS បានឲ្យដឹងថា ចំនួនសត្វខ្សឹប នៅលើសាកលលោកមានតិចជាង៨០០ក្បាលប៉ុណ្ណោះ ដោយក្នុងនោះកម្ពុជាមានប្រមាណ ៤៣២ក្បាល នៅឆ្នាំ២០១២ ដូច្នេះ កម្ពុជា ជាប្រទេសដ៏សំខាន់បំផុតនៅលើពិភពលោក ដើម្បីអភិរក្ស សត្វខ្សឹបនេះកុំឲ្យបាត់បង់។ រូបភាព Virak Spark Light