Sponsor
Amapapa News

 ក្នុង​រឿងក្តី​ដែលទន្ទឹងរង់ចាំ​យុត្តិធម៌​ពី​រូបថត​អាក្រាត​កាយ វ៉ា​ន់ នី​ឡា ដែល​ជា​តារាចម្រៀង​ល្បី​ប្រចាំ ផលិក​កម្ម ភ្លេង​រី​ខ​ដ ក្រោយ​ពី​មានរឿង​អាស្រូវ​ជាមួយ​អតីត​សង្សារ លោក គុយ សិទ្ធិស័ក្តិ បាន​ដកខ្លួន​ចេញ​សិល្បៈ អស់ រយៈពេល១​ឆ្នាំ​ ។ មហាជន ចង់ឃើញរឿងក្តីអាក្រាតកាយ វ៉ាន់ នីឡា មានយុត្តិធម៌ ហើយមជ្ឈដ្ឋាន​នានា​រង់ចាំ​មើល​ថា តើ​ជោគវាសនា​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ នឹង​ត្រូវ​តុលាការ​សម្រេច​ទៅជាយ៉ាងណា ?

មុននេះបន្តិចយោងតាមគណនីផ្លូវការ របស់ វ៉ា​ន់ នី​ឡា បានបង្ហាញលទ្ធផលហើយ បន្ទាប់ពីតុលាការ​​​ប្រកាស​សាលក្រម នៅ​ម៉ោង២រសៀល ​ថ្ងៃ​ទី​១៥ សីហា ២០១៧ ៖

Hello everyone this is good news ! 

តុលាការបានប្រកាសសាលក្រមរួចហើយ នៅសាលាដំបូងរាជធានីភ្នំពេញ។

១-ផ្តន្ទាទោសគុយសិទ្ធិសក្តិចំនួន១ឆ្នាំ
២-សំណងជំងឺចិត្ត២០០លានរៀល។
នាងខ្ញុំសូមអរគុណបងប្អូនប្រជាពនរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អរគុណសមាគមមិត្តសិល្បះស្ម័គ្រចិត្តជួយសង្គម ក្រុមគ្រួសារតារាកម្ពុជា លោកមេធាវី បូរ៉ា និងលោកធាវីសុខចាន់ ក៏ដូចជាបងប្អូនសិល្បករដែលបានផ្តិតមេដៃលើញត្តិចំនួន600នាក់ជាង តាមរយះលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីជំរុញចំណាត់ការរបស់ក្រសួងមហាផ្ទៃ។ នាងខ្ញុំសូមថ្លែងអំណរគុណមែនទែន។នាងខ្ញុំនឹងផ្តល់ព័ត៌មានកលម្អិតនាពេលបន្តិចទៀតនេះ។

តារាចម្រៀង វ៉ាន់នីឡា និងអតីតមិត្តប្រុស
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor