
ប្រទេសជប៉ុន បានយល់ព្រមឲ្យមន្ត្រីយោធាអាមេរិក ដឹកនាំយកអាវុធនុយក្លេអ៊ែរ ទៅកាន់កោះ អូគីណាវ៉ា មុនពេលដែលកូរ៉េខាងជើង ត្រៀមបាញ់មីស៊ីលឆ្លងទ្វីបខ្លួន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៧។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុនលោក Hiroto Tanaka បានបង្ហាញថា អនុស្សរណៈរបស់អាមេរិកនៃការយោគយល់ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៩ នៅលើការនាំយកអាវុធនុយក្លេអ៊ែរ ទៅកាន់កោះ អូគីណាវ៉ា លើមូលដ្ឋានបណ្ដោះអាសន្នរបស់ជប៉ុន។ យោងតាមកាសែតជប៉ុន Times រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Kiichi Aichi និងក្រសួងផ្សេងទៀតមិនបានដឹងពីកិច្ចព្រមព្រៀងសម្ងាត់នោះទេ ហើយជាក់ស្ដែងព្រួយបារម្ភចំពោះការធ្លាក់ចុះនៃកិច្ចចរចា។

ជុំវិញបញ្ហានេះ អភិបាលកោះ អូគីណាវ៉ា រួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ បានសម្ដែងនូវការមិនសប្បាយចិត្ត ទាក់ទងនឹងវត្តមានយោធាអាមេរិកនៅលើកោះនេះ ដោយចូលរួមប្រមូលផ្ដុំគ្នា និងគ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំថែមទៀតផង៕
