Sponsor
Amapapa News

ប្រភពពីគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ បានបង្ហោះវីដេអូមួយរៀបរាប់ពី មេព្រៃ នៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម​ ដើរជំរឹតយកលុយឈ្មួញឈើ និងបានសូមនូមពរដល់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ មេត្តា​ពិនិត្យ​ រឿងនេះផង ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោក ៖

បែកធ្លាយមេព្រៃថោកទាបឈ្មោះ​ រិន​ នៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម​ យកតួនាទីជិះឡាន​ Highlander ពណ៌ទឹកប្រាក់​ លេខ​ 2T-7559 PP ដើរជំរឹតយកលុយឈ្មួញឈើនៅភូមិ​ ព្រឹច​ ឃុំ​ ឃ្សឹម​ ស្រុក​ ស្នួល​ ខេត្ត​ក្រចេះ​ ផ្អើលពេញ​ Facebook ។

ទង្វើដ៏ថោកទាបរបស់បុគ្គលមន្ត្រីរូបនេះ​បានធ្វើអោយមហាជនស្អប់រាលដាលដល់មន្ត្រីដែលល្អត្រឹមត្រូវ​ថែមទៀត ។​ សូមឯកឧត្ដម​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ មេត្តា​ពិនិត្យ​ មើលទង្វើដ៏អាសោចរបស់មេព្រៃរូប​នេះផង​ ។

សារដែលបង្ហោះលើហ្វេសប៊ុក
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor