Sponsor
Pisey

តារា​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន​​មិន​សូវ​ចាត់​ទុក​ការ​បង្កើត​ទំនាក់ទំនង​ជា​មួយ​ អ្នក​គាំទ្រ​ជា​រឿង​សំខាន់​ទេ ​។​ សកម្មភាព​នេះ​តែង​មាន​មតិ​រិះគន់​ខ្លះៗ​ថា​ តារា​ៗ​ឲ្យ​តែ​ល្បី​ភាគ​ច្រើន​ គឺ​វ៉ៃ​ឫក​តែម្ដង​។ ដោយឡែក​តារា​ចម្រៀង​ល្បី​លោក​ ថែល ថៃ ​បាន​យល់​ឃើញ​ថា​ ការ​បង្កើត​ទំនាក់ទំនង​ជា​មួយ​អ្នក​គាំទ្រ ​គឺ​ជា​រឿង​សំខាន់​បំផុត​ ដូច្នេះ​ហើយ​ទើប​លោក​បាន​បង្កើត​កម្មវិធី​ច្រៀង​ Live​ផ្ទាល់​​ឲ្យ​អ្នក​គាំទ្រ ​សំណូមពរ​។

លោក ​ថែល ថៃ ​ក្រសោប​បាន​ប្រជាប្រិយភាព​ខ្លាំង​លើ​វិថី​សិល្បៈ​ ខណៈ​ដែល​លោក​ក្លាយ​ម្ចាស់​ពាន​ The Voice Cambodia​ រដូវ​កាល​ទី​០២​ ។ កិត្តិយស​នេះ​ធ្វើ​ឲ្យ​ក្លាយ​ជា​តារា​លេចធ្លោ​ក្នុង​ស្រទាប់​យុវវ័យ ​តែ​លោក​នៅ​តែ​ធ្វើ​ឫកពា​ សាមញ្ញ​មិន​ពើង​ទ្រូង​ឡើយ​។ ចំណុច​វិជ្ជមាន​នេះ​ហើយ​ទើប​លោក​ មាន​អ្នក​គាំទ្រ​កាន់​តែ​ខ្លាំង​។

យ៉ាងណាមិញ​ ពេល​នេះ​លោក​នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​គាំទ្រ​ រហូត​បាន​បង្កើត​កម្មវិធី​ច្រៀង ​Live​ ផ្ទាល់​ឲ្យ​អ្នក​គាំទ្រ​សំណូមពរ​ នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ វេលា​ម៉ោង​៨​យប់​។ ថែល ថៃ បាន​បញ្ជាក់​ថា​ មួយ​រយៈ​នេះ​លោក​មិន​សូវ​បាន ​Live​វីដេអូ​ទេ ​ទើប​មិន​សូវ​បាន​សំណេះសំណាល​ជា​មួយ​អ្នក​គាំទ្រ​​ ដូច្នេះ​ហើយ​នៅ​ពេលនេះ​លោក​បង្កើត​កម្មវិធី​ឡើង ​គឺ​ដើម្បី​បាន​និយាយ​លេង​ជា​មួយ​អ្នក​គាំទ្រ​ និង​ច្រៀង​ជូន​ពួកគាត់​ស្ដាប់​កម្សាន្ត​ ពេល​ម៉ោង​ទំនេរ​។

លោក​បន្ត​ថា​ គោល​បំណង​បង្កើត​កម្មវិធី​នេះ​មិន​ចង់បាន​ការ ​Like​ នោះ​ទេ​ តែ​អ្វី​ដែល​ជា​បំណង​ប្រាថ្នា​របស់​លោក​ គឺ​ចង់​បម្រើ​បងប្អូន​ដែល​ជាអ្នក​គាំទ្រ​​ ទើប​លោក​បង្កើត​កម្មវិធី ​Live​ អាច​ឲ្យ​អ្នក​កំពុង​ទស្សនា ​Comment​ ចូល​សំណូមពរ​ឲ្យ​លោក​ចម្រៀង​ផ្ទាល់​​បាន​ ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor