Sponsor
Amapapa News

ប្រធានាធិបតី​កូរ៉េខាងត្បូង​ បាន​ព្រមាន​ដល់​មេដឹកនាំ​កំពូល​អាមេរិក​លោក​ Donald Trump​ មិន​ឲ្យ​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង​របប​លោក​ គីម​ ជុងអ៊ុន​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ទីក្រុង​សេអ៊ូល​ទេ​ ខណៈ​ដែល​ភាព​តានតឹង​បាន​កើន​ឡើង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Express​ បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ Moon Jae-in​ បាន​និយាយ​ថា​ គ្មាន​នរណា​ម្នាក់​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្រេច​ចិត្ត​លើ​សកម្មភាព​យោធា​នៅ​លើ​ឧបទ្វីប​កូរ៉េ​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ពី​កូរ៉េខាងត្បូង​ទេ​ និង​ប្រឆាំង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ ហើយ​សង្កត់ធ្ងន់​លើ​តម្រូវ​ការ​ចាំបាច់​សម្រាប់​កិច្ច​ប្រឹងប្រែង​ការ​ទូត​ទាំងឡាយ​។

លោក​បាន​ពន្យារ​ពេល​សាងសង់​ប្រព័ន្ធ​ការពារ​មីស៊ីល​អាម៉េរិក​ THAAD​ ដែល​ត្រូវ​បាន​ជំទាស់​ដោយ​ប្រទេស​ចិន​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ផ្លាស់ប្ដូរ​សេចក្ដី​សម្រេច​ កាល​ពី​ខែ​មុន​ បន្ទាប់​ពី​កូរ៉េខាងជើង​ បាន​សាកល្បង​មីស៊ីល​ផ្លោង​ជា​លើក​ទី​ពីរ​។

ជុំវិញ​ការ​ប្រមាន​ខាង​លើ​ ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​​ បាន​រាយការណ៍​ថា​ លោក​ គីម​ ជុងអ៊ុន​ បាន​ពិភាក្សា​អំពី​ផែនការ​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​ ចំនួន​បួន​គ្រាប់​ ដែល​ឆ្លង​កាត់​ប្រទេស​ជប៉ុន​ ចូល​ទៅ​ក្នុង​ដែន​ទឹក​ក្បែរ​កោះ​ Guam សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​បាន​ផ្អាក​គម្រោង​ទាំង​នេះ​ទៅ​ហើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor