Sponsor
Amapapa News

អាជ្ញាធរ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​តម្លៃ​ ៨៨០លាន​ដុល្លារ​ជា​មួយ​ក្រុមហ៊ុន​ចិន​ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​នេះ​សាងសង់​ប្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប​ នៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ en.people បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ​ ទី​១៦ ខែ​សីហា​ ឆ្នាំ​២០១៧។

ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ក្រុមហ៊ុន​ Yunnan Investment Holdings Ltd​ (YIHL)​ របស់​រដ្ឋ​ចិន​ នឹង​សាងសង់​ប្រលានយន្តហោះ​ថ្មី​ចម្ងាយ​ប្រហែល​ ៥០គីឡូម៉ែត្រ​ នៅ​ខាង​ក្រៅ​ខេត្ត​សៀមរាប​ ខណៈ​ដែល​ការងារ​សំណង់​ កំពុង​រៀបចំ​ដំណើរការ​។ 

រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ បាន​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា​ថា​ នីតិវិធី​ផ្លូវ​ច្បាប់​ទាំងអស់​ត្រូវ​បញ្ចប់​សម្រាប់​គម្រោង​ថ្មី​នេះ​ ខណៈ​រដ្ឋាភិបាល​កំពុង​ចរចា​ជា​មួយ​ក្រុមហ៊ុន​បារាំង​ ដែល​ប្រតិបត្តិការ​អាកាស​យានដ្ឋាន​ដែល​មាន​ស្រាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​  ដោយ​កំណត់​វិធី​ទូទាត់​សំណង​សម្រាប់​ការ​បញ្ចប់​អាជ្ញាប័ណ្ណ​សម្បទាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​លោក​ សុខ​ អាន​ និង​ប្រធាន​ក្រុមហ៊ុន​ YIHL លោក​ Sun​ Yun​​  នៅ​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនភីង​ ទៅ​កាន់​ប្រទេស​កម្ពុជា​ នៅ​ខែ​តុលា​ ឆ្នាំ​២០១៧​ ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​រួម​មួយ​ដែល​បង្កើត​ឡើង​ដោយ​ YIHL, Yunnan Construction Investment Group និង​ Yunnan Airport Group 55៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor