
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ បុរសម្នាក់ ដោយសង្ស័យស្រវឹង បានបើករថយន្តម៉ាក កាមរីបាឡែន ក្នុងល្បឿនលឿន មកដល់មុខសាលាបាក់ទូក ជ្រុលចង្កួតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាត ហើយរថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង និងអ្នកបើកបរ រងរបួសផងដែរ កាលពីវេលាម៉ោង ប្រមាណ ៦និង០៥នាទី ព្រឹកព្រលឹម ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៧ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ។

ចំពោះ អ្នកបើកបររថយន្តខាងលើបានរងរបួសស្រាល ព្រោះទ្រូងរបស់គេបុកជាមួយចង្កូតដែលមិនផ្ទុះពោង ហើយក្បាលបោកនឹងកញ្ចក់មុខទៀត ហើយត្រូវបានក្រុមគ្រួសារមកដឹកគេយកទៅមន្ទីរពេទ្យព្យាបាលភ្លាមៗផងដែរ ៕