Sponsor
Amapapa News

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង។ ដោយនេះយោងតាមផេគរបស់សម្ដេចផ្ទាល់តែម្ដង ៖

ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់គឺពិនិត្យដោះស្រាយការលំបាករបស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយមានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។

ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor