បន្ទាប់ពីឈ្នះពាន UEFA Best Player of The Year Award, Cristiano Ronaldo បានបញ្ចេញឈ្មោះកីឡាករ២ទៅបីនាក់ដែលអាចឈ្នះពាននេះបន្តពីក្រោយរូបគេនៅអនាគត ពេលដែលខ្លួន នឹង Messi ចូលនិវត្តន៍ទៅ។
កីឡាករ២នាក់នេះ (Ronaldo, Messi) បានឈ្មោះពានជាច្រើនជាលក្ខណៈបុគ្គល ជាងមួយទសវត្សមកហើយ។ដូច្នេះតារាបាល់ទាត់របស់ព័រទុយហ្គាល់ មានអារម្មណ៍ថានឹងមានកីឡាករវ័យក្មេងដទៃទៀតដែលអាចឡើងដល់កម្រិតកំពូល។
ពេលគេសួរថា តើកីឡាករវ័យក្មេងរូបណានឹងអាចឈ្នះពាននេះ ក្រោយពេលលោកចូលនិវត្តន៍? “[Marco] Asensio, Neymar, [Kylian] Mbappe, [Ousmane] Dembele, [Eden] Hazard, [Marcos] Rashford, សុទ្ធតែមានសមត្ថភាពឈ្នះពាននេះ" Ronaldo បានតបក្នុងសេចក្ដីថ្លែងការលើកចុងក្រោយនៃពិធីប្រគល់ពាន។
សមត្ថភាពនឹងថ្វីជើងសិស្សប្អូនរបស់ខ្លួន Asensio បានកំពុងធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ខណៈកីឡាករជម្រើសជាតិអេស្ប៉ាញ បានទាត់បញ្ចូលទីក្នុងការប្រកួតធំៗទាំងក្នុងពានលំដាប់អន្តរជាតិ និងពាន La liga៕ (ប្រភព៖ MARCA)

