Sponsor
Amapapa News

យោងតាមផេគ BTV Cambodia បានចេញ សេចក្តីជូនដំណឹងជាបន្ទាន់! មុននេះបន្តិច នៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី១១នេះ ថា៖

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នៅពេលវេលាបន្តិចទៀតនេះ នឹងមានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួន ចេញពីមូលដ្ឋាននៅក្រុងតាខ្មៅឆ្ពោះទៅភូមិភាគឥសាននៃប្រទេស ដោយត្រូវឆ្លងកាត់តម្រាយផ្លូវមួយចំនួនភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ផ្លូវជាតិលេខ២ មហាវិថីព្រះនរោត្តម ស្ពានជ្រោយចង្វានិងផ្លូវជាតិលេខ៦។ 
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើលចំពោះការចល័តកងទ័ពសំដៅទៅការពារទឹកដីនៅសមរភូមិមុខ។

ទ័ពកម្ពុជាចេញដំណើរ

ផេគខាងលើបានបន្តថា៖ 

ប៉ុន្មានខែកន្លងមកនេះ ទាហានទ្បាវបានចូលឈ្លានពានកាន់កាប់ដែនដីរបស់កម្ពុជានៅតំបន់អូរតាង៉ាវ និងតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយរំលោភបណ្តាកិច្ចព្រមព្រៀងជាច្រេីនពាក់ព័ន្ធនឹងតំបន់ទាំងនេះ ។

ទោះបីជាមានការផ្តល់ព័ត៌មាន និងតវ៉ាជាច្រេីនលេីកច្រេីនដងពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងណា ក៏ភាគីឡាវហាក់ធ្វេីដឹង មិនឆ្លេីយតបមកភាគីកម្ពុជាវិញដែរ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱសានវាទដល់ថ្ងៃទី១៧ ខែសីហា ឲ្យភាគីឡាវដកទ័ពដោយឥតលក្ខខណ្ឌចេញពីទឹកដីកម្ពុជា ហេីយទន្ទឹមនឹងនេះ កងទ័ពកម្ពជាក៏បានចេញដំណេីរតំបន់នោះផងដែរ។

ទស្សនាការផ្សាយផ្ទាល់ (Live) ! ក្រុមអ្នកយកព័ត៌មាន Fresh News កំពុងធ្វេីដំណេីរទាំងយប់ចុះទៅកន្លែងដែលកងទ័ពឡាវឈ្លានពានយ៉ាងគឃ្លើីនលើទឹកដីកម្ពុជា !

វីដេអូ Live ទី០២

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor