
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់សាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន ជាមួយនឹងលោកថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។
នៅក្នុងជំនួបនេះសម្តេចតេជោ នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។
នៅក្នុងដំណើរទៅចរចារបស់ សម្តេចតេជោ គឺជាកាយវិកាទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និងសុឆន្ទៈចង់ដោះស្រាយជម្លោះ ដោយសន្តិវិធី ជាមួយភាគីឡាវ មុននឹងឈានដល់ ការប្រកាន់យកវិធានផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ធ្វើយ៉ងណាដើម្បីកុំមានបញ្ហាជម្លោះ៕



