Sponsor
Amapapa News

ភ្នំពេញ៖ បេីយោងតាម គណនីហ្វេសប៊ុក របស់លោក ផែង វណ្ណះ ដែលពេញនិយម ចំពោះការរិះគន់ ពីសង្គមដោយមិនសំចៃមាត់ និងទទួលការគាំទ្រ ពីអ្នកនិយមលេងហ្វេសប៊ុកផងនោះ បានបង្ហោះសារ កាលពី ព្រឹកថ្ងៃទី ១១ ខែសីហា នេះ ថា លោក សម្រេចប្តឹងអ្នកកាន់ផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ ពាក់ព័ន្ធនិងផេកនគរបាលចរាចរបានប្រមាថមើលងាយយ៉ាងធ្ងន់ដល់កូនរបស់គាត់។ ក្នុងសារនោះលោកបានសរសេរ មានខ្លឹមសារទាំងស្រុងថា៖

អាទិត្យ​ក្រោយ​ខ្ញុំនឹងរៀបចំពាក្យបណ្ដឹងទៅព្រះរាជ អាជ្ញាអមសាលាដំបូងរាជធានី​ភ្នំពេញ​ ដើម្បីស្រាវជ្រាវរកមុខអ្នកកាន់ផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ យកមកផ្ដន្ទាទោសតាមច្បាប់​ បន្ទាប់ពី​ផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ បានប្រមាថកូនស្រីខ្ញុំយ៉ាងធ្ងន់ធ្ងរមិនអាចលើកលែងបាន​ ។​

កន្លងមកខ្ញុំបានដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការ នគរបាលជាតិ​ តែស្ងាត់ឈឹងរហូតមកដល់ថ្ងៃនេះ​ ។​

ដូច្នេះខ្ញុំត្រូវបន្តរឿងក្ដីទៅមុខទៀត​ មិនអាចអោយជនល្មើសបង្កើត​ ផេក​ Facebook អង្គភាព​កងកម្លាំងមកប្រមាថពលរដ្ឋតាមអំពើចិត្តនោះទេ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor