Sponsor
Amapapa News

​​​រាជ​ធានី​ភ្នំពេញ​៖ ​ ​នៅ​វិមាន​សន្តិភាព​ សម្ដេច​តេជោ​ ប្រកាស​ក្ដែងៗ​ប្រាប់​ឡាវ​ឲ្យ​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​​​កម្ពុជា​ ​ក្នុង​រយៈពេល​៦​ថ្ងៃ​ជា​កំហិត ពោល​គឺ​យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ថ្ងៃ​ទី​១​៧​ ខែ​សីហា​​​​​ខាង​មុខ​នេះ​​​។​ ការប្រកាស​​ឱសានវាទ​ចុង​ក្រោយ​ដល់​ឡាវ​​បែប​នេះ​ បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​​កម្ពុជា​ និង​ប្រទេស​ឡាវ​ដែល​រយៈពេល​កន្លង​មក​នេះ ​ឡាវ​បាន​បញ្ជូន​កងទ័ព​ចូល​មក​លើ​ទឹក​ដី​នៃ ​​កម្ពុជា។​​  ​​​​

ក្នុង​ពិធី​ប្រកាស​ការ​ចូល​កាន់​តំណែង​ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​ថ្មី ​កាល​ពី​មិញ​មិញ​នេះ​​ សម្តេច​​​​ក៏​បាន​បញ្ជា​ឲ្យ​​​បណ្ដាញ​សារព័ត៌មាន​ផ្សព្វផ្សាយ​ លិខិត​ផ្លូវការ​របស់​សម្តេច​ ​ដែល​បាន​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ​កាល​ពី​ថ្ងៃ​ទី​២ សីហា​នេះ​ ដោយ​សុំ​​​ឲ្យ​ដក​ទាហាន​​ឡាវ​​ដែល​ចូល​មក​ឈរ​ជើង​លើ​ទឹក​ដី​កម្ពុជា​ផង​ដែរ​។

សម្តេច​បន្ថែម​ថា​ កម្ពុជា​មិន​ត្រូវ​ការ​ដី​ប្រទេស​ជិត​ខាង​ណា​មួយ​ចំ​អាម​ឡើយ ​ហើយ​ប្រទេស​ជិត​ខាង​ដាច់ខាត​មិន​អនុញ្ញាត​បំពាន​លើ​កម្ពុជា​មួយ​ចំអាម​នោះ​ដែរ​។ ​ហើយ​នៅ​ថ្ងៃ​ទី​ ១២​ សីហា ​ស្អែក​នេះ ​សម្តេច​​នឹង​​ទៅ​កាន់​ប្រទេស​ឡាវ ​ដើម្បី​ពិភាក្សា​ជា​លើក​ចុង​ក្រោយ​អំពី​បញ្ហា​នេះ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ឡាវ​។

ប្រភព៖ SPM​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor