Sponsor
Pisey

រូប​មូលប្បទានប័ត្រ​​(CHEQUE)មួយ​សន្លឹក​​ដែល​PSG ​បាន​ស៊ីញេ​ទិញ​ Neymar ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​បាន​បែក​ធ្លាយ​ពេញ​ Online ​ដែល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​លុយ​ទាំង​នេះ​បាន​ផ្ទេរ​ឲ្យ​គ្រប់​ចំនួន​ដោយ​ជោគជ័យ។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ពិភព​បាល់ទាត់​​បន្ទាប់​ពី​ធ្វើ​ការ​ផ្ទេរ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​៣​សីហា​​ពេល​ដែល ​PSG ចំណាយ​លុយ​២២២​លាន​អឺរ៉ូ​ទិញ​ផ្ដាច់​កុង​ត្រា​ពី ​Barcelona។

តាម​ច្បាប់​របស់​ប្រទេស​អេស្ប៉ាញ​ ក្លឹប​បារាំង​ត្រូវ​ចំណាយ​លុយ​ឲ្យ​គ្រប់​ចំនួន​កំណត់​តែ​ម្ដង​​ ហើយ​បើ​គ្មាន​លុយ​សុទ្ធ​គ្រប់​គ្រាន់ ​អាច​ចេញ​ជា​សន្លឹក​មូលប្បទានប័ត្រ ​​(CHEQUE)​បាន​ជាមួយ​តម្លៃ​បាន​កំណត់​៕

CHEQUE
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor