Sponsor
Amapapa News

ក្រុម ​Real Madrid បាន​ប្រកួត​ឈ្នះ​ក្រុម​បិសាច​ក្រហម ​Manchester United ​ក្នុង​លទ្ធផល​២​-១​នាការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ UEFA Super Cup នា​ទី​ក្រុង​ Skopje ប្រទេស​ម៉ាសេដូនី។

ក្រុម​ Real Madrid ដែល​ជា​ជើងឯក​ Champions League បាន​មុខ​ម្ចាស់​ជើង​ឯក​ Europa League ១​គ្រាប់​មុន​ក្នុង​វគ្គ​ទី​១​ដោយ​ខ្សែ​បម្រើ​កណ្ដាល​ Casemiro នាទី​២៤​ក្រោយ​ទទួល​បាន​បាល់​ពី​ Dani Cavajal បោះ​កាត់​ពី​ក្រៅ​តំបន់​គ្រោះថ្នាក់​។ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ​ទី​១។

ចូល​វគ្គ​ទី​២​នាទី​៥២ Gareth Bale បាន​បញ្ជូន​បាល់​ឲ្យ ​Isco ​សម្រេច​គ្រាប់​ទី​២​នាំ​មុខ ​Man Utd ​ប៉ុន្តែ​Nemanja Matic ​បាន​ផ្ដល់​ឱកាស​ងាយ​ស្រួល​ឲ្យ​​ Lukaku ​រក​បាន​គ្រាប់​បាល់​តាម​ពី​ក្រោយ​វិញ​ មួយ​គ្រាប់​នៅ​នាទី​៦២។

ការ​ប្រកួត​នៅ​តែ​បន្ត​ ហើយ​ក្រុម​ទាំង​ពីរ​ខំ​ប្រឹង​វាយ​សម្រុក​រក​គ្រាប់​បាល់​បន្ថែម​រៀងៗ​ខ្លួន​ ប៉ុន្តែ​មិន​បាន​សម្រេច ​ហើយ​លទ្ធផល​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩៧​នាទី​ទាំង​ម៉ោង​បន្ថែម​មាន​របួស។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor