Sponsor
Amapapa News

ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte​ បាន​គំរាមកំហែង​បញ្ចេញ​កម្លាំង​យោធា​ពេញលេញ​ប្រឆាំង​នឹង​កង​ជីវពល​ឯកជន​របស់​អ្នក​នយោបាយ​ពុករលួយ​ រួម​ទាំង​ការ​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ ដើម្បី​ទម្លាក់​គ្រាប់​បែក​ផង​ដែរ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ រុស្ស៊ី​ (RT) បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​០៩ ខែ​សីហា ឆ្នាំ​២០១៧។

លោក​ Duterte​  បាន​ថ្លែង​ក្នុង​សុន្ទរកថា​ឲ្យ​ដឹង​ថា​ ខ្ញុំ​បាន​ពង្រីក​បញ្ជី​ឈ្មោះ​អ្នក​នយោបាយ​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ព្រម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ចូល​រួម​ចំនួន​ ២០០នាក់​ នឹង​ត្រូវ​បាន​ចាប់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ​។ លោក​បាន​បន្ថែម​ថា​ យន្តហោះ​ចម្បាំង​ម៉ាក​ FA-50​ ចំនួន​ ១២គ្រឿង​ និង​កងកម្លាំង​រដ្ឋាភិបាល​របស់​លោក​ បាន​ត្រៀម​សម្រាប់​ទុក​ធ្វើ​ប្រតិបត្តិការ​ចាប់​ខ្លួន​ក្រុម​នេះ​រួច​ជា​ស្រេច​។ 

យន្តហោះចម្បាំង FA-50

កង​ទ័ព​ឯកជន​ ដែល​ដឹកនាំ​ដោយ​អ្នក​នយោបាយ​ និង​ក្រុម​ឥស្លាម​ ដែល​មាន​អំណាច​យូរ​ណាស់​មក​ហើយ​នៅ​ក្នុង​កោះ​មីនដាណាវ​ ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ ដែល​ត្រូវ​បាន​ប៉ះទង្គិច​ជា​មួយ​ក្រុម​បះ​បោរ​មូស្លីម​ដូច​ជា​ក្រុម​ភេរវកម្ម​ Abu Sayyaf​ និង​រដ្ឋ​ឥស្លាម​ (IS, ISIS/ISIL)។

គួរ​រម្លឹក​ផង​ដែរ​ថា​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩​ លោក​ Duterte​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​មនុស្ស​ឃាត​រាប់​ពាន់​នាក់​ ទៅ​លើ​ក្រុម​អ្នក​ជួញដូរ​គ្រឿង​ញៀន​ អ្នក​ប្រព្រឹត្ត​ចោរ​កម្ម​ និង​ឧក្រិដ្ឋ​ជន​តូច​ៗ​ដទៃ​ទៀត​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor