
កាលពីថ្ងៃទី០៧សីហា ដែលជាថ្ងៃវាស់ស្ទង់សមត្ថភាព ចំណេះដឹងសិស្សថ្នាក់ទី០៩ ឬកម្រិតឌីប្លូម។ ពេជ្រ សោភា ក៏បានឆ្លៀតពេលផ្ដល់បទសម្ភាសន៍លើកទឹកចិត្តសិស្សប្រលង ឌីប្លូម និងបាក់ឌុបនៅពេលខាងមុន ដោយនាងប្រាប់ថាការប្រលងមិនថា ថ្នាក់ ឌីប្លូម ឬបាក់ឌុបទេ គឺសំខាន់ដូចគ្នា សម្រាប់អ្នកសិក្សា ដូច្នេះហើយប្អូនៗ ត្រូវតាំងស្មារតី ព្យាយាមធ្វើកិច្ចការនេះឲ្យបានល្អ និងកុំបំពានលើបម្រាមផ្សេង ។
ពេជ្រ សាភា បន្តថា "សម្រាប់អ្នកជាប់គឺជារឿងល្អ និងសប្បាយចិត្តណាស់ តែសម្រាប់អ្នកធ្លាក់ ក៏មិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ការសិក្សាឡើយ ត្រូវតាំងចិត្តកាន់ប៊ិច និងសៀវភៅបន្តទៀត ត្រូវគិតថា មានបងប្អូន ប៉ាម៉ាក់ និងមិត្តភ័ក្ដិចាំជួយផ្ដល់កម្លាំងចិត្តពីក្រោយ សំខាន់ឲ្យតែយើងចេះតស៊ូ ព្រោះជោគវាសនាខ្លួន គឺស្ថិតនៅលើយើងខ្លួនឯង ជាអ្នកកំណត់ បើយើងខំប្រឹង ពេលនេះទៅថ្ងៃអនាគតយើងនឹងរស់នៅប្រកបដោយសុភមង្គល។

ជាមួយគ្នានេះ ពេជ្រសោភា ក៏បានប្រាប់ដែរថា ឆ្នាំនេះនាងក៏មានក្មួយស្រីម្នាក់ប្រលង ឌីប្លូម ផងដែរ ហើយនាងបង្ហើបថា នឹងមានការដូ ជូនក្មួយថែមទៀត។ ដូចសម្តីសន្យានៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ អ្នកនាង បានធ្វើការលើកទឹកចិត្តចំពោះក្មួយស្រីរបស់ខ្លួនជាកាដូម៉ូតូ Scoopy ២០១៨ តម្លៃរាប់ពាន់ដុល្លា ដែលទើបតែបញ្ចប់ការប្រឡង។ ជាពិសេសក្នុងនាមជាម្តាយមីងអ្នកនាង ពេជ្រ សោភា បាននិយាយថា៖ "នេះជាថ្ងៃចុងក្រោយនៃការប្រលងហើយ ជាប់រឺធ្លាក់អត់បញ្ហាទេ ពៅមាសខំអស់ពីចិត្តហើយមីងដឹង I love you so much "៕

