Sponsor
Amapapa News

លោក Jose Mourinho បាន​សារភាព​ថា​លោក​ពិត​ជា​ទទួល​បរាជ័យ​ក្នុង​អន្ទង​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​Inter កីឡាករ ​Ivan Perisicមក​លេង​នៅ​ Manchester United ក្នុង​រដូវ​ក្ដៅ​នេះ​។

បិសាច​ក្រហម​បាន​ដាក់​សំណើ​ចំនួន​៣​ដង​រួច​មក​ហើយ ដើម្បី​ទិញ​កីឡាករ​វ័យ​២៨​ឆ្នាំ​ក្នុង​រដូវ​ក្ដៅ​នេះ​ជាមួយ​នឹង​តម្លៃ​៥០​លាន​អឺរ៉ូ​(៤៤​លាន​ផោន)​។ អតីត​គ្រូ​បង្វឹក​ Chelsea បាន​បង្ហាញ​គម្រោង​ទិញ​កីឡាំករ​៤​នាក់​ក្នុង​ឆ្នាំ​នេះ​​ដោយ​លោក​ទិញ​បាន​៣​នាក់​ និងនៅ​សល់​កីឡាករ​ម្នាក់​ទៀត​ដែល​លោក​ចង់​បាន​ ហើយ​ជា​កីឡាករ​លេង​ក្នុង​តំបន់​បម្រើ​ប្រយុទ្ធ​ដែល​អាច​លេង​ក្នុង​តំបន់​ស្លាប​ទាំង​ពីរ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​  ​Perisic មិន​មែន​ជា​កីឡាករ​ទី​៤​ដែល​លោក​នាំ​យក​មក​លេង​នៅ ​Old Trafford នោះ​ទេ។ គ្រូ​បង្វឹក​វ័យ​៥៤​ឆ្នាំ​បាន​និយាយ​ក្នុង​កាសែត​ Premium Sport ថា​៖" នោះ​គឺ​ជា​បាល់ទាត់​ ប្រសិន​បើ​ខ្ញុំ​លេង​ទល់​នឹង ​Inter នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​ចង់​ឈ្នះ​។​ ពួក​គេ​ពិត​ជា​ខ្លាំង​​ពួក​គេ​ដាក់​ខ្សែ​ការពារ​ល្អ​ ហើយ​ដាក់​កីឡាករ​ល្អ​ម្នាក់​ដែល​សំខាន់​បំផុត​របស់​ក្លឹប ​​ដើម្បី​លទ្ធផល​របស់​ពួក​គេ​ឲ្យ​ឈ្នះ​ពួក​យើង​។​ នោះ​ហើយ​គឺ​ជា​បាល់ទាត់​"។

សម្ដី​របស់​Jose Mourinho ​ប៉ុន្មាន​ឃ្លារ​នេះ​ចង់​មាន​ន័យ​ដូច​ម្ដេច?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor