Sponsor
Amapapa News

ខេត្ត​បាត់​ដំបង៖ បុរស​ចំណាស់​ម្នាក់​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​ធាយ​រំពាត់ ឃុំ​កន្ទឺ​២ ស្រុក​បាណន់ ពាក់ព័ន្ធ​អំពើ​​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី អាយុ​៩​ឆ្នាំ បាន​សម្រេច​ជិត​២០​ដង។

បុរស​ចំណាស់​ជា​ជន​សង្ស័យ​ដែល​បិសាច​តណ្ហា​ចូល​ខ្លួន​មាន​ឈ្មោះ ទិន តិប អាយុ ៥៩​ឆ្នាំ​ជា​កសិករ រស់​នៅ​ភូមិ ឃុំ​ខាង​លើ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ វ ប រ ម អាយុ ៩​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា។

យោង​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី ៦ ខែសីហា បុរស​ជា​ជន​សង្ស័យ​បាន​លួង​បបួល​ក្មេងស្រី​រងគ្រោះ​ទៅ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​ខ្លួន (ជន​សង្ស័យ​តែង​តែ​បបួល​ជន​រងគ្រោះ​ជា​រឿយ​ៗ) ហើយ​ក៏​លួងលោម​នាង​រួមភេទ​នៅ​ក្នុង​ផ្ទះ​ជន​សង្ស័យ​តែ​ម្ដង។ តាម​ចម្លើយ​របស់់​ជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ការ​រំលោភ​នោះ​មិន​បាន​ស៊ី​ជម្រៅ​ទេ ដោយសារ​នាង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក ដូច្នេះ​បាន​ដាក់​ចូល​តែ​ចុង​តិច​ៗ ក៏​បាន​សម្រេច​ដែរ។

រឿង​នេះ​ត្រូវ​បាន​បង​ជី​ដូន​មួយ​ក្មេងស្រី​រងគ្រោះ​មាន​ការ​សង្ស័យ ទើប​សួរ​នាំ ហើយ​នាង​ប្រាប់​ថា នាង​ត្រូវ​បាន​ជន​សង្ស័យ​ហៅ​ទៅ​ដេក​ជាមួយ​ប្រហែល ២០​ដង​ហើយ តែ​ខ្លួន​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ណា​ព្រោះ​ខ្លាច។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​សាលា​ដំបូង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor