Sponsor
Amapapa News

 MV​ បទ​ “អស់​សិទ្ធិ​ថែ​តែ​នៅ​បារម្ភ”​ របស់ ​ខេមរៈ ​សេរីមន្ត​ ចេញ​នៅផលិតកម្ម​ហង្សមាស ​ភ្លាម​មាន​អ្នក​រិះគន់​កក្រើក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ពី​ការ​លេង​ម៉ូដសក់​ដូច​តារា​ចម្រៀង​ល្បី​ឈ្មោះ​លំដាប់​ពិភព​លោក​ Justin Bieber ​។ ស្រាប់​តែ​ពេល​នេះ​លោក ​ម៉ៃ សុគន្ធ​ បាន​ចេញ​មុខ​មក​ជាន់​ថែម​ម្នាក់​ទៀត ​ដោយ​លោក​បាន​ប្រើ​ពាក្យ​សម្ដី​ឈឺ​ៗ​តែម្ដង។​

វីដេអូ​ចម្រៀង​បទ “អស់​សិទ្ធិ​ថែ​តែ​នៅ​បារម្ភ​” ដែល​ ខេមរៈ សេរីមន្ត​ បាន​ថត​ជា​មួយ​ ដៃ​គូ​ចាស់​កាល​នៅ​ផលិតកម្ម​ U2 ​ឱក សុគន្ធកញ្ញា ​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​អ្នក​រិះគន់​ច្រើន​ ថា​លោក​បាន​ចំលង​Style​សក់​ពី​តារា​ល្បី ​Bieber​ ព្រោះ​ម៉ូដ​សក់​របស់​លោក​ សេរីមន្ត​ ក្នុង​MV​ ខាងលើ​មាន​ទ្រង់ទ្រាយ​ដូច​គ្នា​បេះ​ដាក់​ជាមួយ ចាស្ទីន​ ដែល​គេ​ធ្លាប់​បាន​ឃើញ​មុន​លោក ​សេរីមន្ត​។

ជា​មួយ​គ្នា​នេះ​ដែរ​តារា​ចម្រៀង ​ម៉ៃ សុគន្ធ ​ក៏​បាន​ចេញ​មុខ​រិះគន់​ម៉ូដ​សក់​របស់ ​ខេមរៈ សិរីមន្ត​ ថា​ជា​ម៉ូដ​ចម្លង​តាម​តារា​ចម្រៀង​កាណាដា​ Justin Bieber។ ​ដោយ​មាន​ពាក្យ​ថា ​"ចាស្ទីន​អើយ​ម៉េច​មិន​ចេះ​ខ្មាស​គេ​ចឹង​ កុំ​កូពី​ណា ​ហាម​ដាច់​ខាត​ Fan​ គាត់​ច្រើន​ណាស់​" ហើយ​ចេញ​មុខ​លើក​យក​ចំណុច​ទើស​មក​និយាយ​នេះ​  ម៉ៃ សុគន្ធ​ ហាក់​ចំអក​ឲ្យ​ សេរីមន្ត​ ដោយ​គេ​មិន​បាន​និយាយ​ថា ​សេរីមន្ត​ អ្នក​ចំលង​ទេ​ គឺ​ន័យ​ក្នុង​សារ​របស់​គេ​បាន​ថា ​ចាស្ទីន​ ជា​អ្នក​ចំលង​ទៅ​វិញ។​ ប្រិយមិត្ត​Kqube​មាន​យោបល់​យ៉ាង​ណា​ដែរ​ ចំពោះ​ការ​រិះគន់​នេះ​ តើ​ជា​ការ​ជាន់​ពន្លេច​ ឬ​ជា​យោបល់​សុំ​ឲ្យ​មាន​ការ​កែប្រែ ​? 

ឈឺ​ជាង​គេ​អារ​សាច់​ ! ម៉ៃ សុគន្ធ​ ដៀម​ដាន​ សេរីមន្ត​ រឿង​ម៉ូដ​សក់​ដូច​ ចាស្ទីន​
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor