
លោកវីល្លាម ដែលជាអ្នកវិភាគអព្យាក្រឹត្យ បានសរសេីរសម្ដេចហ៊ុនសែន ពេលសម្ដេចជួយអ្នកកាសែតដែលធ្លាប់ជេរសម្ដេច អ្នកវិភាគរូបនេះ ទាមទារឲ្យអ្នកនយោបាយចេះគោរពគ្ នាស្រលាញ់គ្នា។ ខាងក្រោមនេះជាការលើកឡើងរបស់លោក ៖
អានអត្ថបទខ្ញុំអោយចប់ ហេីយស្ដាប់វីឌីអូនេះ ស្ដាប់គាត់សិន វាខ្លីទេ កុំទាន់អាលយកអារម្មណ៍ស្អប់គាត់ទៅស្ដាប់ ខ្ញុំតែងតែចិញ្ចឹមចិត្តជឿថាបេីយកមនោសញ្ចេតនាជាខ្មែរទៅស្ដាប់គ្នា យេីងប្រាកដជាអាចនិយាយគ្នាបាន យេីងរៀនស្ដាប់គ្នាសិន នឹងគោរពហេតុផលរវាងគ្នានឹងគ្នា ខ្មែរយេីងគួរមានវប្បធម៌ចេះស្ដាប់ភាសាខ្មែរតែមួយ
ការពិតមានរឿងខ្លះគាត់ក៏ខុសច្រេីន ពេលគាត់ខឹងម្ដងៗនិយាយរៀងទទឹងទទែងណាស់ ហេីយគាត់ពិតជាមានអត្តចរឹតឆេវឆាវ តេីបេីយេីងគ្រប់គ្នានៅក្នុងកាលៈទេសៈនោះយេីងក៏ជ្រេីសផ្លូវដូចគាត់ ឯរឿងខ្លះក៏គាត់បានធ្វេីត្រឹមត្រូវនឹងអស់ពីសមត្ថភាពគាត់ដូចគ្នា វីឌីអូនេះគាត់និយាយដោយមនោសញ្ចេតនាជ្រៀលជ្រៅ បេីមេីលសព្វទៅគាត់មានវ័យចំណាស់ហេីយ ខាងអ្នកប្រឆាំងគួរមានទឹកចិត្តមួយរៀនប្រឆាំងដោយភាពត្រឹមត្រូវ កុំអង្គុយបន់ជេររហូតភ្លេចសីលធម៌លេីមនុស្សចាស់ ពេលខ្លះបេីគាត់ខុសគួររិះគន់ដោយទន់ភ្លន់ក្នុងស្មារតីស្រលាញ់គ្នា រឿងដែលគួរបំភ្លេចចោលបានគួរបំភ្លេចចោល ហេីយរៀនស្ដាប់គ្នាអោយបានច្រេីន
ខាងមន្ត្រីខូចខិលផ្នែកខាងស៊ីភីភីគួរមេីលវីឌីអូនេះហេីយពិចារណាអោយហ្មត់ចត់ បេីអាចឈប់បានឈប់ខ្លះ អារឿងពុករលួយ រឿងបក្សពួកនិយម ជ្រុលហួសហេតុ ការពិតរឿងខ្លះគេស្អប់ថ្នាក់ដឹកនាំលោកឈានដល់ការប្រមាថសព្វបែបយ៉ាងក៏មានចំណែកលោកជាអ្នកប្រព្រឹត្តដែរ
ខ្ញុំនិយាយត្រង់ខ្ញុំស្អប់ពួកលោកឯងដែលយកតួនាទីមន្ត្រីមកជិះជាន់ពួកខ្ញុំខ្លាំងណាស់ ខ្ញុំស្អប់ចរឹតពួកលោកមិនចេះកែរនឹងតែម្ដង 😞 តែបេីលោកកែប្រែ ពួកលោកជឿដែរថាយេីងអាចនឹងស៊ីសាច់គ្នានោះ ? វាមិនអាចទេ យេីងខ្មែរដូចគ្នាណា
គួរដកថយម្នាក់មួយជំហាន និយាយគ្នាដោយបេះដូងជាខ្មែរ ដូចដែលពេលនេះ ខ្ញុំនិយាយបែបនេះចឹង ពេលនេះចឹង គឺនិយាយដោយបេះដូងជាខ្មែរ គឺវាមិនជាល្អមេីលក្នុងល័ក្ខខ័ណ្ឌភាគីណាចោទភាគីណាថាបម្រេីបរទេស ឬមានឈ្មោះថាជាកញ្ជៈបរទេស
ក្នុងករណីលោកខុស លោកត្រូវទទួលដោយរីករាយ
តែឃេីញគាត់ត្រូវយេីងត្រូវសរសេីរគាត់ ក៏មិនដល់ថ្នាក់សរសេីរលេីកជេីងស្អីនោះដែរហេីយកាន់តែមិនគួរជាការសរសេីររបៀបមន្ត្រីខូចដែលសរសេីរយកលាភសក្ការៈស្អីនោះទេ តម្លៃនៃការសរសេីរដែលសម្ដេចគួរទទួលយកគឺសរសេីរចេញពីមាត់មនុស្សដែលកំពុងរិះគន់សម្ដេច មកពីគ្មានការពន្យល់ណែនាំទេីបមនុស្សខុស ហេីយក៏មកពីប្រឆាំងហួសកំណត់ទេីបមនុស្សទទួលយកមិនបាន
មិននិយាយសម្ដៅតែ សម្ដេចហ៊ុនសែន ឯកឧត្តមសមរង្សី កឹមសុខា នឹងលោកពូ ខឹមវាសនា ទេ គឺជាទូទៅ គ្រប់គណបក្សនយោបាយណានិយាយមក យេីងស្ដាប់គាត់សិន
ស្ដាប់ពិចារណាសិន
ភាសានេះពួកអស់លោកខ្លះអាចនឹងមិនយល់ទេ ជម្រៅចិត្តនេះវារៀងជ្រៅពិបាកពណ៌នាបន្តិចហេីយ
តែបេីបណ្ដោយតទៀត ក្នុងសភាពបែបនេះ យេីងនឹងពិបាករស់ដោយសុខសាន្តលេីមាតុភូមិយេីងជារៀងរហូត