Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បាន​រត់ឡើងជាន់ទី៥ បម្រុង​លោតសម្លាប់ខ្លួន ប៉ុន្តែ​ត្រូវអ្នកជិតខាងឃាត់ និងចាប់ចងដៃចងជើង សង្ស័យខ្មោចចូល ហើយដឹកយក​មកវត្តឲ្យ​លោកសង្ឃស្រោចទឹក ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្ទះជួល នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុបុរសវ័យចំណាស់បាន​រត់ចេញពីបន្ទប់ជួលជាន់ទី៣ ឡើងទៅលើដំបូលផ្ទះជាន់ទី៥ បម្រុងលោតចុះមកក្រោម ប្រជាពលរដ្ឋឃើញដូចនេះនាំគ្នាចាប់ឃាត់ចងដៃចងជើង ដោយសង្ស័យថា មានខ្មោចចូលក៏ចាប់ដឹកទៅវត្តវិញាណ្ណរង្ស៊ី ដើម្បីឲ្យ​លោកសង្ឃស្រោចទឹក ប៉ុន្តែនៅតែមិនបានធូរស្បើយនោះទេ។

បន្ទាប់មករឿងនេះ បានលេចឮក្រុមគ្រួសារមកទទួលគាត់យកទៅមន្ទីពេទ្យរុស្សី ដើម្បីព្យាបាល ហើយបងប្អូនជនរងគ្រោះ​បញ្ជាក់ថា បុរសវ័យចំណាស់ខាងលើនេះ មិនមែនត្រូវខ្មោចចូលនោះទេ គឺមានវិបត្តិផ្លូវ ព្រោះទើបតែបែកបាក់គ្រួសារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor